(ភ្នំពេញ)៖ ដូចការដែលបានគ្រោងទុក្ខនៅវេលាម៉ោង៣រសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ត្រូវបានចាប់ផ្តើមដំណើរការ ដោយមានការអញ្ជើញចូលរួម ពីប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប ចំនួន ៥១រូប អមដោយមន្ត្រីជាន់ខ្ពស់របស់សហភាពអឹរ៉ុប និងអគ្គលេខាធិការអាស៊ានផងដែរ។

បន្ទាប់ពីការផ្សាយវីដេអូបង្ហាញពីវប្បធម៌ និងអរិយធម៌របស់ខ្មែរហើយនោះ កិច្ចប្រជុំដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំ បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូល។

ក្នុងសន្ទរកថានេះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅ និងសូមថ្លែងអំណរគុណ ជូនដល់ថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងស្ថាប័នដៃគូ ASEM ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM-13)។

ក្នុងសុន្ទរកថានេះ សម្តេចតេជោ បានគូសរំលេចពីផលលំបាកទាំងឡាយបង្កឡើងដោយជំងឺកូវីដ១៩ ក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះ។ សម្តេចតេជោ ក៏បានបង្ហាញនូវកិច្ចប្រឹងប្រែងរបស់ប្រទេសអាស៊ី-អឺរ៉ុប ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចនូវបញ្ហាប្រឈមរបស់ពិភពលោកនាពេលបច្ចុប្បន្ន។ សម្តេចតេជោ បានគូសរំលេចថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់ ASEM ដើម្បីពហុភាគីនិយមមួយ ដែលរឹងមាំ មានប្រសិទ្ធភាព និងមានសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើវិធានច្បាប់ គប្បីដើរតួជាត្រីវិស័យសម្រាប់គ្រប់សកម្មភាពរបស់ ASEM ទាំងមូល។

សម្តេចតេជោ បានបញ្ជាក់ទៀតថា កិច្ចប្រជុំកំពូល ASEM នាថ្ងៃនេះ គឺជាឱកាសដ៏ទាន់ពេលមួយ សម្រាប់ថ្នាក់ដឹកនាំ ASEMបញ្ជាក់សាជាថ្មី អំពីសារសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងសកល ដែលជាក្ដីបារម្ភរួមគ្នា។

ខាងក្រោមនេះ គឺជាសុន្ទរកថាសម្តេចតេជោ ដែលបានថ្លែងបើកិច្ចប្រជុំដ៏មានសារៈសំខាន់ និងជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា៖