(ភ្នំពេញ)៖ សពមហាឧបាសិកា ស ស៊ន់ បងស្រីបង្កើតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងត្រូវតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនារយៈពេលពីរថ្ងៃ (ថ្ងៃទី២៥,២៦ ខែវិច្ឆិកា) នៅគេហឋាន នៅគេហឋានលេខ៣៦៨ ផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ខាងក្រោយសាលាខណ្ឌសែនសុខ។
នៅថ្ងៃទី២៧ ខែវិច្ឆិកា សពមហាឧបាសិកា នឹងត្រូវរំកិល ហើយដង្ហែយកទៅធ្វើពិធីបូជានៅមុខវត្តបុទុមវតី។
សូមបញ្ជាក់ថា ហាឧបាសិកា ស ស៊ន់ បានទទួលមរណភាពនៅវេលាម៉ោង ៩៖៤៥នាទីយប់ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ ៧៤ឆ្នាំ។
មរណភាពរបស់មហាឧបាសិកា ស ស៊ន់ គឺជាបាត់បង់នូវបងស្រី មាតាបង្កើត មាតាក្មេក និងជីដូនប្រកបដោយព្រហ្មវិហារធម៌ ដែលពេញមួយជីវិតរបស់មហាឧបាសិកាប្រកាន់ខ្ជាប់នូវសេចក្តីល្អ និងបានប្រឹងប្រែងចិញ្ចឹមបីបាច់ អប់រំទូន្មានកូនចៅឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ និងសេចក្តីល្អ រហូតបានក្លាយជាធនធានដ៏ល្អនៅក្នុងសង្គម។
ការធ្វើមរណកាលរបស់មហាឧបាសិកា ស ស៊ន់ បាននាំមកនូវក្តីសង្វេក សោកស្តាយ អាឡោះអាល័យជាពន់ពេកពីក្រុមគ្រួសារ និងសាច់ញាតិទាំងអស់៕