(ត្បូងឃ្មុំ)៖ លោក តូច ចាន់នី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំកណ្តោជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានជំរុញដល់ក្រុមការងារមន្ត្រី CPP តាមមូលដ្ឋាន ត្រូវពង្រឹងស្មារតី គាំទ្រសកម្មភាព របស់ថ្នាក់ដឹកនាំ ជាពិសេសនោះត្រូវពង្រឹងសមត្ថភាពអ្នកដែលត្រូវឈរឈ្មោះជាបេក្ខភាពក្រុមប្រឹក្សាឃុំអាណត្តិទី៥ សម្រាប់ឆ្នាំ២០២២-២០២៧ ខាងមុខនេះ។

ការជំរុញបែបនេះ របស់លោក តូច ចាន់នី បានធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ជ្រេីសរេីសបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំ អាណត្តិទី៥ សម្រាប់ឆ្នាំ២០២២-២០២៧ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំកណ្តោជ្រុំ។

នាឱកាសនេះដែរ លោកក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ត្រូវចូលរួមចាក់វ៉ាក់សាំង និងអនុវត្តន៍វិធានសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន។

ប្រធានបានណែនាំដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា តាមមូលដ្ឋាន ត្រូវធ្វេីយ៉ាណាពង្រឹងនូវសមត្ថភាព ចំណេះដឹង និងបន្តចូលរួមសកម្មភាពរបស់គណបក្សឱ្យបានល្អប្រសេីរ និងមានប្រជាប្រិយភាពបន្ថែមទៀត និងជាពិសេសនោះសមាជិក សមាជិកា ត្រូវពិនិត្យមេីលឯកសារដែលពាក់ព័ន្ធសម្រាប់ដំណេីរការបោះឆ្នោតឱ្យបានគ្រប់គ្នាៗ។ ចំពោះករណីអ្នកដែលមិនទាន់មានអត្តសញ្ញាណបណ្ណគំរូថ្មីត្រូវទៅប្តូរ ឬករណីបាត់អត្តសញ្ញាបណ្ណត្រូវរៀបចំឯកសារធ្វេីឱ្យហេីយ ដេីម្បីត្រៀមខ្លួនទៅបោះឆ្នោតនៅពេលខាងនេះ៕