(ភ្នំពេញ)៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តស្រះកែវ ប្រទេសថៃ បានបន្តអន្តរាគមន៍បញ្ជូន ពលករខ្មែរ ៣២នាក់ ឱ្យបានមាតុភូមិនិវត្តន៍វិញ។

លោក កុយ គួង បានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃបានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន៣២នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោត យកឆ្លងដែនចូល ប្រទេសថៃដោយខុសច្បាប់។

ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវប្រទេសថៃ បានចុះទៅអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើមកមាតុប្រទេសវិញនៅរសៀលថ្ងៃដដែល តាមច្រកទ្វារព្រំដែនអូរបីជាន់ខេត្តបន្ទាយមានជ័យ៕