(ភ្នំពេញ)៖ ម្ចាស់គណនី Facebook ឈ្មោះ Ath Tuy ដែលបានអះអាងថា លោករស់នៅរដ្ឋមីនីសូតា និងមានសញ្ជាតិអាមេរិកកាំងដែរនោះ បានសម្ដែងនូវប្រតិកម្មយ៉ាងខ្លាំងចំពោះទណ្ឌិត សម រង្ស៉ី ដែលចង់ស្នើឲ្យរដ្ឋាភិបាលអាមេរិក ដកសញ្ជាតិពីអ្នកដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ពិសេសគាំទ្រសម្ដេចតេជោ ហ៊ុន សែន។

តាមរយៈវីដេអូនោះ លោកបានអះអាងទៀតថា «ក្រោមការដឹកនាំរបស់សម្តេច ប្រទេសកម្ពុជា តែងតែចង់ធ្វើជាមិត្តដ៏ល្អគ្រប់ប្រទេសទាំងអស់ ជាពិសេសប្រទេសមហាអំណាចដូចជា សហរដ្ឋអាមេរិចជាដើម។ ប្រទេសកម្ពុជា និងអាមេរិចគឺជាមិត្ត មិនមែនជាសត្រូវទេ ពីព្រោះប្រទេសទាំងពីរនៅមានចំណងការទូតនៅឡើយ។ ដូចនេះជនជាតិខ្មែរអាមេរិចកាំងទាំងអស់មានសិទ្ធិពេញលេញក្នុងការគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ដោយពុំមានច្បាប់ណាមួយរបស់អាមេរិចហាមឃាត់ឡើយ។ ដូច្នោះការលើកឡើងរបស់ទណ្ឌិត សម រង្សី ថានឹងជួលមេធាវី ប្តឹង បងប្អូនខ្មែរអាមេរិចកាំង ដកសញ្ជាតិ អាមេរិចពីបងប្អូន គឺជាអំពើខុសច្បាប់អាមេរិច ដោយធ្វើការបំភិតបំភ័យ ផ្នែកសតិអារម្មណ៍។ ខ្ញុំបាទ និងបងប្អូនខ្មែរអាមេរិកាំង ភាគច្រើនមិនអាចទទួលយកបានឡើយ។ ពួកខ្ញុំសូមអំពាវនាវដល់ រដ្ឋាភិបាលអាមេរិក ចេញវិធានការ តាមរកជនបង្កហេតុ សម រង្សី មកសាកសួរ និងកសាងសំណុំរឿងទៅកាន់តុលាការ»។

ខាងក្រោមនេះជាវីដេអូពលរដ្ឋខ្មែរអាមេរិកាំង នៅរដ្ឋមីនីសូតា ដែលប្រតិកម្មប្រឆាំងជាមួយលោក សម រង្ស៉ី៖