(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្រ្តីឡាវ បានឯកភាពគ្នាពន្លឿនការងារព្រំដែនរវាងប្រទេសទាំងពីរ ខណៈកម្ពុជា និងឡាវ សម្រេចបានការខណ្ឌសីមា និងបោះបង្គោលចំនួន ១២១បង្គោល ស្មើនឹង៨៦%នៃខ្សែព្រំដែនរួម។ នេះបើតាមសេចក្តីប្រកាសលទ្ធផលនៃទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឡាវមកកាន់ប្រទេសកម្ពុជា។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា ក្នុងជំនួបទ្វេភាគី នាយករដ្ឋមន្រ្តីទាំងពីរ បានឯកភាពបន្តជំរុញពន្លឿនការបញ្ចប់សេចក្តីព្រាងផែនការសកម្មភាពសម្រា ប់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ដែលអាចនឹងឈានដល់ការចុះហត្ថលេខាក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ស្របតាមការឯកភាពគ្នាក្នុងជំនួបទ្វេភាគីរវា ង សម្តេចតេជោ នាយករដ្ឋមន្រ្តី និង លោកបណ្ឌិត ថងលុន ស៊ីសុលីត ដែលពេលនោះជានាយករដ្ឋមន្រ្តី នៅក្នុងឱកា សទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនៅកម្ពុជា កាលពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩។

ក្រសួងការបរទេសបានគូសបញ្ជាក់ថា «ពាក់ព័ន្ធនឹងកិច្ចការព្រំដែន កម្ពុជា និងឡាវ សម្រេចបានការខណ្ឌសីមា និងបោះបង្គោលចំនួន ១២១បង្គោល ស្មើនឹង៨៦%នៃខ្សែព្រំដែនរួម។ ភាគីទាំងពីរបានឯកភាពប្រគ ល់ភារកិច្ចជូន គណៈកម្មាធិការច ម្រុះព្រំដែននៃប្រទេសទាំងពីរ ពន្លឿនការចរចាលើសន្ធិសញ្ញាកំណត់ព្រំដែ នរដ្ឋរវាងកម្ពុជា និងឡាវ សំរាប់ខ្សែព្រំដែនដែលបានឯកភាពគ្នា និងពិភាក្សាគ្នាលើការបោះបង្គោលព្រំដែន បំពេញបន្ថែមចន្លោះបង្គោល ដែលមានស្រាប់នៅក្នុងតំបន់ដែលបានឯកភាពគ្នារួច ៨៦% ព្រមទាំងផលិតផែនទីជាឧបសម្ព័ន្ធនៃសន្ធិសញ្ញាខាងលើនេះ»។

កម្ពុជា-ឡាវ ជាប្រទេសភូមិផងរបងជាប់គ្នា ដែលមានព្រំប្រទល់ជាប់គ្នាប្រវែងជាង ៥៤០គីឡូម៉ែត្រ ហើយភាគីទាំងពីរបានព្រមព្រៀងគ្នាបោះបង្គោលព្រំដែនបានប្រមាណ ៨៦ភាគរយនៃខ្សែព្រំដែនរួម ដោយបានបោះបង្គោលបាន ១២១លើចំនួនសរុប ១៤៥បង្គោល។ កម្ពុជា និងឡាវ បានភ្ជាប់ទំនាក់ទំនងជាផ្លូវការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៦៕