(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០១ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,០៦៧,៩៣៦នាក់ហើយ ដែលកើនឡើងជិត៤ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩១,៨៥០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៦,៤០៩នាក់ (ស្លាប់ ១៤៣,៨៣០នាក់)
* ហ្វីលីពីន ឆ្លងចំនួន២,៨៣២,៧៣៤នាក់ (ស្លាប់ ៤៨,៥៤៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៦៣២,៧៨២នាក់ (ស្លាប់ ៣០,៤២៥នាក់)
* ថៃ ឆ្លងចំនួន ២,១១៥,៨៧២នាក់ (ស្លាប់ ២០,៧៦៩នាក់)
* វៀតណាម ឆ្លងចំនួន ១,២៣៨,០៨២នាក់ (ស្លាប់ ២៥,២៥២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២២,៤០២នាក់ (ស្លាប់ ១៩,១០៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៦៤,៧២៥នាក់ (ស្លាប់ ៧១៨នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,១៣៤នាក់ (ស្លាប់ ២,៩៤០នាក់)
* ទ្បាវ ឆ្លងចំនួន ៧៣,៧៣៨នាក់ (ស្លាប់ ១៧០នាក់)
* ព្រុយណេ ឆ្លងចំនួន ១១,០៥៨នាក់ (ស្លាប់ ៩៧នាក់)៕