(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០២ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,១០៥,៥៧៣នាក់ហើយ ដែលកើនឡើងជិត៤ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩២,៣៧៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០១ ខែឆ្នូ ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៦,៦៨៧នាក់ (ស្លាប់ ១៤៣,៨៤០នាក់)
* ហ្វីលីពីន ឆ្លងចំនួន២,៨៣៣,០៣៨នាក់ (ស្លាប់ ៤៨,៧១២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៦៣៨,២២១នាក់ (ស្លាប់ ៣០,៤៧៤នាក់)
* ថៃ ឆ្លងចំនួន ២,១២៥,៧២៩នាក់ (ស្លាប់ ២០,៨៤៥នាក់)
* វៀតណាម ឆ្លងចំនួន ១,២៥២,៥៩០នាក់ (ស្លាប់ ២៥,៤៤៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២២,៨២៥នាក់ (ស្លាប់ ១៩,១១១នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៦៦,០៤៩នាក់ (ស្លាប់ ៧២៦នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,១៦០នាក់ (ស្លាប់ ២,៩៤៤នាក់)
* ទ្បាវ ឆ្លងចំនួន ៧៥,១៦៣នាក់ (ស្លាប់ ១៧៨នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,១១១នាក់ (ស្លាប់ ៩៧នាក់)៕