(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីក្រុងពាលីបុកគ្រឹះ បើកការដ្ឋានសាងសង់អគារសិក្សាមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកទេសវិទ្យាឌីជីថល ០១ខ្នង កម្ពស់៤ជាន់ មាន១៥បន្ទប់ ដែលជាសាខាសាកលវិទ្យាល័យជាតិគ្រប់គ្រង ស្ថិតនៅភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ។

ពិធីក្រុងពាលីបុកគ្រឹះ បើកការដ្ឋានសាងសង់អគារសិក្សាមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកទេសវិទ្យាឌីជីថល ០១ខ្នងនេះ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ៕