(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្ដីសម្រេចស្ដីពីការដាក់ឱ្យអនុវត្តនីតិវិធីប្រតិបត្តិស្ដង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មរមណីយដ្ឋានទេសចរណ៍កោះ ដែលបានឆ្លងអនុម័តក្នុងកិច្ចប្រជុំលើកទី២ នៃក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។

ការដាក់ឱ្យអនុវត្តនីតិវិធីប្រតិបត្តិស្ដង់ដារអប្បបរមា (SOP) ធ្វេីឡេីងក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។

នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់រមណីយដ្ឋានទេសចរណ៍កោះមាន៖

១៖ គោលការណ៍ណែនាំសម្រាប់ការទទួលភ្ញៀវ
២៖ គោលការណែនាំសម្រាប់បុគ្គលិក
៣៖ គោលការណ៍ណែនាំសម្រាប់តំបន់សាធារណៈនៃរមណីយដ្ឋានទេសចរណ៍កោះជាប់មាត់សមុទ្រ
៤៖ គោលការណែនាំសម្រាប់បន្ទប់ទឹកសាធារណៈ
៥៖ មធ្យោយបាយឆ្លើយតបពេលគ្រាមានអាសន្ន។

សម្រាប់អាជីវកម្មរមណីយដ្ឋានទេសចរណ៍កោះ និងត្រូវអនុវត្តបន្ថែមតាមការណែនាំរបស់រដ្ឋបាលរាជធានី ខេត្ត ក្នុងករណីរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល៕

ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់ក្រសួងទេសចរណ៍ ដែល Fresh News ទទួលបាននៅល្ងាចថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ៖