(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២១នេះ បានបង្ហេីបថា សម្តេចកំពុងប្រេីប្រាស់យុទ្ធសាស្ត្ររុញទូកបណ្តោយទឹក ដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូ។
តាមបណ្តាញសង្គម Facebook សម្តេចតេជោ បានសរសេរថា៖ «កន្លងមកមានក្មួយៗដែលនិយមលេងរូបថតបានផ្គុំរូបថតខ្ញុំជាមួយកូនប្រុសច្បងរបស់ខ្ញុំ ហ៊ុន ម៉ាណែត និងផ្គុំរូបថតខ្ញុំ និងភរិយាជាមួយរូបថតម៉ាណែត និងភរិយា។ គាត់បានប្រាប់ខ្ញុំថា លោកអ៊ំសង្ហាដូចបងម៉ាណែត និងក្មួយខ្លះនិយាយថា អ៊ំប្រុសអ៊ំស្រីសង្ហាដូចបងម៉ាណែត និងប្រពន្ធគាត់»។
«ខ្ញុំបានប្រាប់ទៅក្មួយៗវិញថា តើម៉ាណែតបង្កើតអ៊ំ ឬអ៊ំបង្កើតម៉ាណែត?។ អត្ថបទមួយនេះនឹងធ្វើឱ្យក្រុមវិភាគយកទៅវិភាគបានហោចណាស់មួយសប្តាហ៍ ដើម្បីមានការងារធ្វើរកលុយចិញ្ចឹមជីវិត ឬសុំសិទ្ធិជ្រកកោននៅក្រៅប្រទេស»។ នេះជាការបញ្ជាក់បន្ថែមរបស់ សម្តេចតេជោ ។
សម្តេចបន្តថា «ថ្ងៃមុនគេវិភាគរឿងចៅទី២១ស្រក់ទឹកភ្នែកតែមិនយំ។ល្អហើយខ្ញុំមានចៅ២២នាក់ និងកូនបង្កើតកូនប្រសារ១០នាក់ទៀតដែលខ្ញុំនឹងជួយពួកអ្នកឱ្យធ្វើការវិភាគតែរឿងគ្រួសារខ្ញុំដោយមិនចាំបាច់ទៅវិភាគរឿងផ្សេងនាំលំបាក។ នេះជាវិធីរុញទូកបណ្តោយទឹកដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូ»៕