(កំពង់ធំ)៖ លោកស្រី ឃួន ឃុន ឌីសមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានដាស់តឿនដល់អាជ្ញាធរមូលដ្ឋានមុនចុះហត្ថលេខាលើលិខិតស្នាម ត្រូវប្រុងប្រយ័ត្ន និងត្រួតពិនិត្យឲ្យបានច្បាស់លាស់។

លោកស្រី ឃួន ឃុនឌី បានថ្លែងយ៉ាងដូច្នេះនៅក្នុងពេលដែលលោកស្រីបានជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរភូមិឃុំនៅក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីសមាជិក សមាជិកាភូមិ ក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយប្រមាណ៧០នាក់។

បន្ទាប់ពីការលើកឡើងនូវបញ្ហាប្រឈមមួយចំនួនរួចមកលោកស្រីបាន លើកឡើងកោតសរសើរ ដល់ ថ្នាក់ ដឹកនាំ ក្រុមការងារ អាជ្ញាធរ ដែល បាន ខិតខំ រួមគ្នា សម្រេច បាន នូវ សមិទ្ធផល ល្អៗ ជាច្រើន លើ គ្រប់ វិស័យទាំងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណ សុវត្ថិភាព សង្គម បានល្អ ប្រសើ។

លោកស្រីបានបន្ថែម អាជ្ញាធរត្រូវខិតខំផ្សព្វផ្សាយ អំពី គោលនយោបាយ របស់ រាជ រដ្ឋាភិបាល និង សមិទ្ធផល ថ្មីៗ ជូន ប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន ដោយមាន ភាព ជឿ ជាក់ លើ ការដឹកនាំ របស់ សម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ជា ប្រធាន គណបក្ស ប្រជាជន កម្ពុជា ត្រូវ ពង្រឹង សមាជិក ចាស់ ពង្រីក សមា ជិ ក ថ្មី ត្រូវ មានការ សាមគ្គីភាព ជាមួយ សមាជិក បក្ស ដើម្បី ធានា រក្សាបាន នូវ ភាពសុខដុមរមនា រក្សា ប្រក្រតីភាព នៃ ជីវភាព សង្គម សេដ្ឋកិច្ច ប្រជាជន ជួយឧបត្ថម្ភ គាំទ្រ ដល់ ជនរងគ្រោះ និង ជន ងាយ រងគ្រោះ នៅក្នុង មូលដ្ឋាន ឲ្យ កាន់តែ ល្អប្រសើរ ឡើង។

ជាមួយគ្នានេះដែរ លោកស្រី ឃួន ឃុូនឌី ក៏បានក្រើនរំឮកដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ ការផ្តល់សេវា សាធារណៈ និង ការដោះស្រាយ បញ្ហា ប្រឈម នៅ មូលដ្ឋាន ត្រូវ បន្ត ជំរុញ និង លើកកម្ពស់ការផ្តល់សេវា សាធារណ នានា ជូន ប្រជាពលរដ្ឋ ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និង គណនេយ្យ ភាព ដើម្បី ឆ្លើយតបតម្រូវការ របស់ ប្រជាពលរដ្ឋកាន់តែ មានការ កើនឡើង ក្នុងពេលដែល ប្រទេសជាតិ កំពុងមាន ការអភិវឌ្ឍ រីកចម្រើន យ៉ាង ឆាប់រហ័សដោយ មិន ប្រកាន់ និន្នាការ និ យោ បាយ ជាតិ សាសន៍ ពណ៌ សម្បុរ នោះឡើយ។

ទន្ទឹមនឹងលទ្ធផលនេះ លោកស្រី ឃួន ឃុនឌី បានស្នើឲ្យក្រុមការងារចុះមូលដ្ឋានត្រូវខិតខំបន្តអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ និងត្រូវរួមសហការគ្នាក្នុងការអនុវត្តន៍ការងារត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតសកម្មភាពបច្ចាមិត្តនានា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមឲ្យបានល្អប្រសើរក្នុងការចូលរួម អនុវត្តគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានទប់ស្កាត់នូវការប្រើប្រាស់និងជួញដូរគ្រឿងញៀន និងចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និង ជំរុញ ឲ្យ អាជ្ញាធរ មូលដ្ឋាន ប្រឹងប្រែងដោះស្រាយរាល់បញ្ហាក៏ដូចជា សំណូមពរ របស់ ប្រជាពលរដ្ឋ ដើម្បី ឲ្យ ល្អ ប្រសើរ ឡើង។

បន្ថែមពីនេះ លោកស្រី ឃួន ឃុនឌី និងក្រុមការងារបាននាំយកនូវសម្ភារៈ និងថវិកាទៅប្រគល់ជូនដល់អ្នកចូលរួមក្នុងម្នាក់ៗទទួលបាននូវសារ៉ុង១ ក្រមា១ និងថវិកា ២៥,០០០រៀលផងដែរ៕