(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ លោកស្រី ម៉ាណ ណាវី តំណាងរាស្ត្ររាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ច្រាំងចំេរះទី១ បានដឹកនាំក្រុមការងារចុះជួយសង្កាត់ច្រាំងចំេរះទី១ និងអាជ្ញាធរបាននាំយកអំណោយចែកជូន ពលរដ្ឋរងគ្រោះដោយអគ្គីភ័យនៅវិហារធំគីឡូម៉ែត្រ៩ សង្កាត់ច្រាំងចំេរះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងឱកាសសំណេះសំណាលនោះ លោកស្រីតំណាងរាស្រ្ត បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ប្រជាពលរដ្ឋដែលត្រូវអគ្គីភ័យឆាបឆេះ និងបានផ្ដាំផ្ញើឲ្យពួកគាត់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យដែលអាចកេីតជាយថាហេតុណាមួយដែលយេីងមិនអាចដឹងមុនទេ។

បន្ថែមពីនេះ លោកស្រី ម៉ាណ ណាវី បានលើកទឹកចិត្ត ដល់ពួកគាត់កុំបាក់ទឹកចិត្តឲ្យសោះ ពោលត្រូវតស៊ូទៅមុខបន្តទៀត ហើយលោកស្រី សង្ឃឹមថានឹងមានសប្បុរសជនមកជួយបងប្អូនបន្តបន្ទាប់ទៀត យើងរួមសុខ រួមទុក្ខជាមួយគ្នា ថ្នាក់ដឹកនាំមិនទុកបងប្អូនចោលនោះទេ។

សូមជម្រាបថា អំណោយដែលចែកជូនរួមមាន អង្ករ២០គីឡូ មីជាតិមួយកេស ទឹកសុីអុីវមួយយួរ និងក្រម៉ាមួយ៕