(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៧ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,២៣៥,៦៣៤នាក់ហើយ ដែលកើនឡើងជាង២ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩៤,៦៥៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៦ ខែឆ្នូ ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៧,៨១៥នាក់ (ស្លាប់ ១៤៣,៨៧៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន២,៨៣៥,១៥៤នាក់ (ស្លាប់ ៤៩,៤៩៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៦៦៣,០៣៤នាក់ (ស្លាប់ ៣០,៦៥២នាក់)
* ថៃ ឆ្លងចំនួន ២,១៤៥,២៤១នាក់ (ស្លាប់ ២០,៩៦៤នាក់)
* វៀតណាម ឆ្លងចំនួន ១,៣២៣,៦៨៣នាក់ (ស្លាប់ ២៦,៤៨៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៤,៦៣៨នាក់ (ស្លាប់ ១៩,១៤៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៦៩,៨៧៣នាក់ (ស្លាប់ ៧៦៣នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,២៧២នាក់ (ស្លាប់ ២,៩៦៣នាក់)
* ទ្បាវ ឆ្លងចំនួន ៨០,៧២២នាក់ (ស្លាប់ ២១០នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,២០២នាក់ (ស្លាប់ ៩៨នាក់)៕