(​វៀង​ច័ន្ទ​)៖ នៅ​ក្នុង​ការផ្លាស់ប្តូរ​មេដឹកនាំ​ទ្រង់ទ្រាយ​ធំ របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត ឡាវ នោះ​គេ​បាន​សង្កេតឃើញ​មេដឹកនាំ​ជាន់ខ្ពស់​អាណត្តិ​ថ្មី​មួយ​ចំនួន ត្រូវបាន​សភា​បោះឆ្នោត ជ្រើសតាំង​ឲ្យ​ឡើងកាន់​តំណែង​ហើយ ដូចជា​លោក បួន​ញ៉ាង វ៉ូ​រ៉ា​ចិត្ត (Bounnhang Vorachit) ត្រូវបាន​សភា​ឡាវ បោះឆ្នោត​គាំទ្រ​ឲ្យ​ឡើង​ជា​ប្រធានាធិបតី​ថ្មី និង លោកស្រី ផានី យ៉ា​ថូតួ (Pany Yathotou) ត្រូវបាន​សភា​គាំទ្រ​ឲ្យក្លាយ​ជា​ប្រធានស​ភា​ឡាវ​ជាថ្មី​ម្តងទៀត​។ នេះ​បើ​តាម​ការចេញផ្សាយ មុន​នេះ​បន្តិច​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២០ ខែ​មេសា ឆ្នាំ​២០១៦​។​

​សម្រាប់​ព័ត៌មាន​លម្អិត​នៃ​ការផ្លាស់ប្តូរ​តំណែង មេដឹកនាំ​កំពូលៗ​នៃ​ប្រទេស​ជិតខាង​របស់ កម្ពុជា​យើង​នេះ នឹង​មាន​ការចេញផ្សាយ​នៅ​ពេល​បន្តិចទៀត​៕​

ប្រធានាធិបតី​ឡាវថ្មី លោក Bounnhang Vorachit

​ប្រធានស​ភា​ឡាវ​ លោកស្រី Pany Yathotou