(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ញើសារជូន លោក រ៉ាហ្វាអែល កូរ៉េអា ដែលកាដូ ប្រធានាធិបតីសាធារដ្ឋអាក្វាឌ័រ ចំពោះគ្រោះរញ្ជួយដី ដែលបានសម្លាប់មនុស្សកើនដល់៤៨០នាក់។

តាមរយៈសារលិខិតសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែល Fresh News ទទួលបាន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចបានលើកឡើងថា «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះឯកឧត្តម និងប្រជាជនអេក្វាឌ័រ ជាពិសេសជនរងគ្រោះ និងសមាជិកគ្រួសារអ្នកស្លាប់ ចំពោះការបាត់បង់ដ៏សោកសង្រេង និងសេចក្តីឈឺចាប់ដ៏ធំធេង ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិនេះ»

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ ប្រទេសអេក្វាឌ័រ មានគ្រោះមហន្តរាយរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ។ ចំនួនអ្នកស្លាប់ដោយសារគ្រោះធម្មជាតិរញ្ជួយដីនេះ បានកើនឡើងដល់៤៨០នាក់ និងរងរបួស២៥៦០នាក់ ដោយក្នុងនោះក្រុមជួយសង្គ្រោះបានអះអាងថា ចំនួនអ្នកស្លាប់អាចនឹងបន្ដកើនឡើងទៀត ព្រោះមានអ្នករបួសធ្ងន់ជាច្រើននាក់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNN ចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ៕

ខាងក្រោមនេះជាសារលិខិតសម្តេចតេជោ៖