(សៀមរាប)៖ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ កងកម្លាំងនៃមន្ទីរសម្ភារបច្ចេកទេស និងកងកម្លាំងអន្តរាគមន៍ បានដឹកទឹកទៅចែកជូនប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាតទឹកប្រើប្រាស់ នៅស្រុកបន្ទាយស្រីចំនួន៣ភូមិ ស្មើនិង៥៧៤គ្រួសារ ។

មន្រ្តីអាវុធហត្ថដែលបានចុះចែកទឹកដោយផ្ទាល់ នៅស្រុកបន្ទាយស្រី នាថ្ងៃនេះ បានឲ្យដឹងថា កម្លាំង អ.ហ សៀមរាប បានដឹកជញ្ជូនទឹកទៅចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកប្រើប្រាស់ចំនួន ៥៧៤គ្រួសារ នៅ៣ភូមិ គឺភូមិពើងថ្ម ភូមិត្រពាំងឆ័ត្រ ភូមិទួលគ្រួស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប សរុបបាន៧រថយន្ដ (៤រថយន្ដធំ និង៣រថយន្ដតូច) ស្មើនិង២៤,០០០លីត្រ។ លោក​បន្ត ប្រាប់ភ្នាក់ងារអង្គភាព Fresh News ឲ្យដឹងថា ក្នុងនោះដែរ ក៏មានការចូលរួមពីកងពលធំអន្តរាគមន៍លេខ២ និងប្រើប្រាស់ទឹកអស់១០,០០០លីត្រផងដែរ៕