(កោះកុង)៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរងកោះកុង ជាតំណាងលោកស្រីអភិបាលខេត្ត នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បាននាំយកអំណោយ និងគ្រឿងឧបភោគបរិភោគ ជូនដល់អ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តកោះកុង។ នៅក្នុងពិធីនេះក៏មានការនិមន្តចូលរួមពីព្រះមេគណខេត្ត ព្រះចៅអធិការវត្ត ព្រះសង្ឃ ព្រមទាំងការអញ្ជើញចូលរួមពីលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ ពុទ្ធបរិស័ទ្ធ និងសប្បុរសជននានាក្នុងខេត្ត។

លោកបានឲ្យដឹងថា ជនជាប់ទោសចំនួន៦៦៣នាក់ បានទទួលការអប់រំ ណែនាំតម្រង់ទិស តាមរយៈព្រះមេគណខេត្តកោះកុង ហើយត្រូវបានផ្តល់ជូនជាគ្រឿងឧបភោគបរិភោគដូចជា៖ បង្អែម ផ្លែឈើ ភេសជ្ជៈ អាហារ និងអាល់កុល ម៉ាស់ និងសម្ភារការពារជំងឺកូវីដ១៩ផងដែរ។

ក្នុងឱកាសនោះ លោក គ្រី ប៊ុនថា ប្រធានពន្ធនាគារខេត្ត បានថ្លែងអំណរគុណអាជ្ញាធររួមទាំងព្រះមេគណខេត្តព្រះ សង្ឃ និងសប្បុរសជននានា ដែលតែងតែចុះសួរសុខទុក្ខ និងនាំយកគ្រឿងសម្ភារនានា ស្របនឹងតម្រូវការរបស់ពន្ធនាគារ ដែលអ្នកជាប់ទោសទទួលការការអប់រំឲ្យកែខ្លួនឲ្យបានល្អ និងអភិវឌ្ឍន៍ឲ្យបានល្អឈប់ប្រព្រឹត្តរាល់បទល្មើសបន្តទៀត៕