(បាត់ដំបង)៖ ព្រឹត្ដិការណ៍នៃប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) ថ្ងៃទី៣ នៅមណ្ឌលខេត្តបាត់ដំបង បានចេញជាលទ្ធផលហើយ គឺគូទី១-រវាងក្រុមវិទ្យាល័យព្រះមុនីវង្ស (ពណ៌ក្រហម) និងក្រុមស្រុករតនមណ្ឌល (ពណ៌ខៀវ) ក្នុងលទ្ធផលបច្ចេកទេសក្រុមវិទ្យាល័យព្រះមុនវង្ស ឈ្នះក្រុមស្រុករតនមណ្ឌល ៣សិតទល់នឹង០ (២៥-១៧, ២៥-១២ និង២៥-២៣)។

គូទី២-រវាងក្រុមយុវជនបាត់ដំបង (ពណ៌ប្រផេះ) និងក្រុមខេត្តប៉ៃលិន (ពណ៌លឿង) ក្នុងលទ្ធផលបច្ចេកទេស ក្រុមយុវជនបាត់ដំបង ឈ្នះក្រុមខេត្តប៉ៃលិន ៣សិតទល់នឹង១(២៥-១៩, ២៥-២១ និង ២៥-១៩) ។

គូទី៣ រវាងក្រុមយុវជនរាជសីហ៍ (ពណ៌ខៀវ) និងក្រុមស្រុកមោងឬស្សី (ពណ៌ប្រផេះ) ក្នុងលទ្ធផលបច្ចេកទេស ក្រុមយុវជនរាជសីហ៍ ឈ្នះក្រុមស្រុកមោងឬស្សី ៣សិតទល់នឹង០ (២៥-៦, ២៧-២៥ និង២៥-១៥)។

គួរបញ្ជាក់ថា ការប្រកួតបាល់ទះពានរង្វាន់ ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅមណ្ឌលបាត់ដំបង គឺប្រារព្ធធ្វើឡើងចំនួន៦ថ្ងៃ ដែលចាប់ពីថ្ងៃទី១៩-២៤ ខែមេសា ឆ្នាំ២០១៦ ដែលមានការចូលរួមប្រកួតចំនួន៨ក្រុម គឺពូល A ៤ក្រុម និងពូល B ៤ក្រុមដើម្បីជ្រើសរើសលេខមួយលេខ១, លេខ២ និងលេង៣ ទៅប្រកួតបន្ដទៀត។

ពូល A : រាជសីហ៍ (មន្ទីរអប់រំ យុវជន និងកីឡា ខេត្ដបាត់ដំបង), ស្រុកមោងឬស្សី, ហនុមានបាត់ដំបង និងក្រុងប៉ោយប៉ែត (ខេត្ដបន្ទាយមានជ័យ) និងពូលB: វិទ្យាល័យព្រះមុនីវង្ស ,យុវជនបាត់ដំបង, ស្រុករតនមណ្ឌល និងខេត្ដប៉ៃលិន។

សូមអញ្ជើញចូលរួមការប្រកួតបាល់ទះ នេះឲ្យបានកុះករឡើង ដើម្បីចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទះ នៅកម្ពុជា៕