(បាត់ដំបង)៖ ការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) ថ្ងៃទី៤ នៅមណ្ឌល ខេត្តបាត់ដំបង បានចេញជាលទ្ធផលហើយ គឺគូទី១-ក្រុមហនុមានបាត់ដំបង ជាមួយនឹងក្រុងប៉ោយប៉ែត ជាលទ្ធផលបច្ចេកទេស(៣-១),គូទី២-រវាងក្រុម វិទ្យាល័យព្រះមុនីវង្ស ជាមួយនឹងយុវជនបាត់ដំបង ជាលទ្ធផល (០-៣) និងគូទី៣-រវាងក្រុម ស្រុករតនមណ្ឌល ជាមួយនឹងខេត្ដប៉ៃលិន ជាលទ្ធផល(០-៣)។          

សម្រាប់ការប្រកួតនៅថ្ងៃទី២៣ ខែមេសា នេះ រវាងពីរគូ គឺគូទី១- លេខ១ ពូលA និងលេខ២ ពូលB និងគូទី២-រវាងលេខ១ ពូលB ជាមួយនឹងលេខ២ ពូលA ។

គួរបញ្ជាក់ថា ការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅមណ្ឌលបាត់ដំបង គឺប្រារព្ធធ្វើឡើងចំនួន៦ថ្ងៃ ដែលចាប់ពីថ្ងៃទី១៩-២៤ ខែមេសា ឆ្នាំ២០១៦ ដែលមានការចូលរួមប្រកួតចំនួន៨ក្រុម គឺពូលA ៤ក្រុម  និងពូលB ៤ក្រុម ដើម្បីជ្រើសរើសលេខមួយលេខ១ , លេខ២ និងលេង៣ ទៅប្រកួតបន្ដទៀត។

ពូល A: រាជសីហ៍ (មន្ទីរអប់រំ យុវជន និងកីឡា ខេត្ដបាត់ដំបង), ស្រុកមោងឬស្សី, ហនុមានបាត់ដំបង និងក្រុងប៉ោយប៉ែត (ខេត្ដបន្ទាយមានជ័យ) និងពូល B: វិទ្យាល័យព្រះមុនីវង្ស, យុវជនបាត់ដំបង, ស្រុករតនមណ្ឌល និងខេត្ដប៉ៃលិន។

សូមអញ្ជើញចូលរួមការប្រកួតបាល់ទះ នេះឲ្យបានកុះករឡើង ដើម្បីចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា៕