(បាត់ដំបង)៖ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយទៀត បានកើតឡើងនៅតាមផ្លូវជាតិលេខ៥ ក្នុងឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង រវាងរថយន្តក្រុង និងរថយន្តស្ទូច បណ្តាលឲ្យមានអ្នកស្លាប់៤នាក់ និងរបួសជាង២០នាក់ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ។

ភ្នាក់ងារ Fresh News ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា នៅពេលនេះកម្លាំងសមត្ថកិច្ច កំពុងចុះជួយអន្តរាគមន៍​តែមិនទាន់ដឹងពីព័ត៌មានលម្អិតនៅឡើយទេ៕