(កណ្តាល)៖ លោកស្រី ឌឹប អេង អភិបាលរងស្រុកមុខកំពូល តំណាងអភិបាលស្រុកមុខកំពូល និងក្រុមការងារ រួមទាំងអាជ្ញាធរ ឃុំព្រែកដំបង បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈលោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ចុះប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយ សារជំងឺកូវីដ១៩ និងមានជីវភាពក្រីក្រ ចំនួន១០គ្រួសារ ក្នុងភូមិចំនួន២ រួមមាន៖ ភូមិសាមគ្គី និងភូមិវត្តថ្មី នៅឃុំព្រែកដំបង ក្នុងស្រុមមុខកំពូល ខេត្តកណ្តាល។

លើកឡើងក្នុងឱកាសចុះចែកអំណោយនាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ លោកស្រី ឌឹប អេង ក៏បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោក ហាស់ វ៉ារី ជូនចំពោះប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹកផងដែរ។

លោកស្រី ឌឹប អេង បានជំរុញឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ ដោយត្រូវតែរួមគ្នាទប់ស្កាត់វាឱ្យខាងតែបាន និងត្រូវអនុវត្តទៅតាមកាណែនាំរបស់ក្រសួងសុខាភិបាល ដោយមិនត្រូវជួបជុំគ្នាច្រើន ត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ អាល់កុល ឬជែល ដើម្បីសម្លាប់មេរោគ ហេីយបេីមានអាការៈសង្ស័យត្រូវយកគាត់ទៅពិនិត្យរកមេរោគកូវីដ១៩ និងត្រូវដាក់ឱ្យគាត់ស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន។

សូមបញ្ជាក់ថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនប្រជាពលរដ្ឋរួមមាន ក្នុងមួយគ្រួសារទទួលបានអង្ករ ១៥គីឡូក្រាម មីម៉ាម៉ាមួយកេស ត្រីខមួយយួរ ម៉ាសមួយដុំ និងថវិកាចំនួន៣០០០០រៀល៕