(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤៖១០នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F13) មូលហេតុដោយសារមានជាងសាងសង់ផ្ទះរើរន្ទាដែកប៉ះដាច់ខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី និងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (២) ផ្លូវកន្ទោកខាងជើង ភូមិស្ងូនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល (៣)សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង ២២៖៣០នាទីយប់។

អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕