(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចរយៈពេលខ្លី របស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ បានធ្វើឱ្យមេដឹកនាំយោធាជាន់ខ្ពស់ នៃប្រទេសអាស៊ានមួយនេះ សម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ហើយអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់អំពើហិង្សា។ មិនតែប៉ុណ្ណោះ លោក មីន អោងឡាំង ក៏បានធានាសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបានជួបភាគីពាក់ព័ន្ធទាំងអស់ផងដែរ។

លោក Vannead Horn ពលរដ្ឋខ្មែរម្នាក់រស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានចេញវីដេអូមួយ សម្តែងការកោតសរសើរយ៉ាងក្រៃលែង ចំពោះជោគជ័យរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា។ សូមទស្សនានូវការលើកឡើងរបស់ ពលរដ្ឋខ្មែរអាមេរិកាំងរូបនេះដូចតទៅ៖