(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៥,២០២,៦៨៧នាក់ហើយ ដែលកើនឡើងជាង ៦មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៧,៥២៩នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦៥,៦៦៦នាក់ (ស្លាប់ ១៤៤,១២៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៩៣៦,៨៧៥នាក់ (ស្លាប់ ៥២,១៣៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៨៣,៣៣១នាក់ (ស្លាប់ ៣១,៦៥៥នាក់)
* ថៃ ឆ្លងចំនួន ២,២៦៩,៥៥០នាក់ (ស្លាប់ ២១,៨២៥នាក់)
* វៀតណាម ឆ្លងចំនួន ១,៨៧៦,៣៩៤នាក់ (ស្លាប់ ៣៤,១១៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣១,៩២៥នាក់ (ស្លាប់ ១៩,២៩០នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៨៤,៨០២នាក់ (ស្លាប់ ៨៣៧នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៥៩១នាក់ (ស្លាប់ ៣,០១៥នាក់)
* ទ្បាវ ឆ្លងចំនួន ១១៧,៩៥៦នាក់ (ស្លាប់ ៤៣០នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៥៩៧នាក់ (ស្លាប់៩៨នាក់)៕