(កំពង់ឆ្នាំង)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២នេះ បានបើកសន្និបាតបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការបក្សឃុំអាណត្តិទី៤ (២០១៧-២០២១) និងដាក់ចេញកម្មវិធីនយោបាយសម្រាប់អភិវឌ្ឍន៍ឃុំអាណត្តិទី៥ (២០២២-២០២៧)។

កម្មវិធីសន្និបាទនេះធ្វើឡើងក្រោមអធិបតីភាពលោក ប៉ែន សំបូរ អនុប្រធានក្រុមការងារថ្នាក់កណ្តាល តំណាងលោក សូ សុីនួន ប្រធានក្រុមការងារថ្នាក់កណ្តាល លោក អ៊ុក សារុន ក្រុមការងារបក្សខេត្តចុះជួយស្រុកបរិបូណ៍ លោក សោម ភិរុណ ប្រធានក្រុមការងារថ្នាក់ខេត្តចុះដល់មូលដ្ឋានឃុំឆ្នុកទ្រូ លោក ឃួន សៅរុំ ប្រធានគណៈកម្មាធិការបក្សស្រុក និងលោក ឯល សារឿនក្រុមការងារស្រុក លោក សុក សន និងភរិយា លោក ជា សុឃីម សមាជិកក្រុមការងារថ្នាក់កណ្តាល និងក្រុមការងារថ្នាក់ឃុំ ដោយមានការចូលរួមពីសមាជិក-សមាជិកាសរុបចំនួន៨៩នាក់ (ស្រី៥នាក់)។

នាឱកាសនោះ ក្រុមការងារបានឧបត្ថម្ភវត្ថុអនុស្សាវរីយ៍ជូនសមាជិកអង្គសន្និបាតនូវសារុងចំនួន១ អាវយឺត១ និងមួកចំនួន១ និងអាហារសម្រន់១កញ្ចប់/នាក់។

ទិដ្ឋភាពនៃសន្និបាតនេះប្រព្រឹត្តទៅប្រកបដោយបរិយាកាសកក់ក្តៅ និងស្របតាមវិធានការ៣ការពារនិង៣កុំរបស់ក្រសួងសុខាភិបាលផងដែរ៕