(ភ្នំពេញ)៖ ជារៀងរាល់សប្តាហ៍មានព័ត៌មានជាច្រើនត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់ជាដំណឹងសម្រាប់សាធារណជននានា។ នៅថ្ងៃអាទិត្យ ទី០៩ ខែមករា ឆ្នាំ២០២២ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកនូវព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗចំនួន១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា សម្រេចពន្យារពេលបទឈប់បាញ់ ដោយអំពាវនាវភាគីពាក់ព័ន្ធបញ្ឈប់ហិង្សា និងគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធដើម្បីផ្តល់ជំនួយ http://fna.asia/c02e538

២៖ មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា ចេញមុខធានាសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ាន ២០២២ ដើម្បីឱ្យជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ http://fna.asia/3870fd7

៣៖ សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលប្រឆាំងជាមួយបទឈប់បាញ់មានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម ចំណែកអ្នកប្រឆាំងជាមួយការផ្តល់ជំនួយមានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ និងអត់ថ្នាំពេទ្យ http://fna.asia/d58877c

៤៖ ក្រសួងសុខាភិបាលប្រកាសថា មានករណីវិជ្ជមានកូវីដ១៩បំប្លែងថ្មី អូមីក្រុង ចំនួន០១នាក់ បានឆ្លងក្នុងសហគមន៍នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ http://fna.asia/cb1c761

៥៖ ទីបំផុតតុលាការសម្រេចឃុំខ្លួន ស្រ្តីឈ្មោះ ឈឹម ស៊ីថរ និងលោក សុខ ណារិទ្ធ ពាក់ព័ន្ធនឹងករណីញុះញង់ឱ្យមានការប្រមូលផ្តុំតវ៉ា នៅមុខណាហ្គាវើលដ៍ http://fna.asia/e41326b

៦៖ ឆ្លើយសំណួរផ្ទាល់មកកាន់ Fresh News, អ្នកនាំពាក្យ West Point អះអាងថា «អ្វីដែល សម រង្ស៉ី និយាយថាសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត នៅ West Point មានកម្រិតផ្សេងគ្នា គឺជាការបំភ្លៃខុសការពិតទាំងស្រុងគឺ «សញ្ញាបត្រមានតម្លៃតែមួយដូចគ្នា» http://fna.asia/c5737e9

៧៖ ឆ្នាំ២០២១ ចំណូលជាតិបានពីគយ និងពន្ធដារ សរុបចំនួន ៥ពាន់លានដុល្លារ, ពន្ធដាររកចំណូលបានជាង២៧៨១លានដុល្លារ លើសផែនការ ២៤% ស្មើនឹង ៥៣៨លានដុល្លារ http://fna.asia/b8fd40f

៨៖ សម្តេចតេជោ ហ៊ុន សែន ព្រមានដកអភិបាលខេត្តណាដែលជំពាក់លុយក្រុមហ៊ុន លី ឈួង រឿងឃុបឃិតគ្នាសាងសង់គម្រោងនានាដោយមិនមានការដេញថ្លៃ ហើយសម្តេចបញ្ជាឱ្យអភិបាលខេត្តទាំងអស់បញ្ឈប់គម្រោងបែបនេះជាបន្ទាន់ http://fna.asia/651d8ea

៩៖ ក្រសួងសុខាភិបាល ប្រកាសពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើស នៅរាជធានីភ្នំពេញ http://fna.asia/19ff724

១០៖ ក្រុមហ៊ុនរុករករ៉ែមាស៤ទៀត នឹងចាប់ផ្តើមធ្វើអាជីវកម្មចម្រាញ់រ៉ែមាសនៅកម្ពុជា ក្នុងឆ្នាំ២០២២នេះ http://fna.asia/8eb7653