(កំពង់ឆ្នាំង)៖ គណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២២នេះ បានបើកសន្និបាតបូកសរុបលទ្ធផលការ ងារត្រួតពិនិត្យ និងវាយតម្លៃលើសេចក្តីព្រាងរបាយការណ៍លទ្ធផលរបស់គណបក្សឃុំផ្លូវទូក ដែលបានអនុវត្តគោល នយោបាយរយៈពេល៥ឆ្នាំកន្លងមក និងលើកទិសដៅអនុវត្តគោលនយោបាយ៥ឆ្នាំបន្ត ឆ្នាំ២០២២ ឆ្នាំ២០២៧។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក សាន់ យូ សមា ជិកគណៈកម្មាធិការគណបក្ស ខេត្តកំពង់ឆ្នាំង និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង ព្រមទាំងមានការចូលរួមពីសមាជិក-សមាជិកាគណបក្សជាច្រើននាក់ទៀតផង។

នៅក្នុងឱកាសនោះដែរ លោក សាន់ យូ បានផ្តាំផ្ញើដល់សមាជិកសមាជិកាគណបក្សប្រជាជនទាំងអស់កុំចាញ់កលអ្នកដទៃ ហើយត្រូវត្រៀមក្នុងការចូលរួមបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ៕