(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២០ករណី ក្នុងនោះករណីប្រើប្រាស់៨ករណី និងជួញដូរ១២ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៨នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៤១ករណី ឃាត់មនុស្ស ៣២៩នាក់ (ស្រី៣៤នាក់)៕