(ភ្នំពេញ)៖ នៅក្នុងសន្និសីទកាសែត នារសៀលថ្ងៃនេះ របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ពាក់ព័ន្ធនឹងការចាប់ខ្លួន លោក ស៊ាង ចែត មេឃុំរបស់គណបក្សសមរង្ស៊ី ដែលបានយកលុយ​៥០០ដុល្លារ ទៅឱ្យគ្រួសារ​ស្រីមុំ ដើម្បីសូកប៉ាន់មិនឱ្យនិយាយរឿងពិត ជុំវិញរឿងអាស្រូវផ្លូវភេទជាមួយលោក កឹម សុខា។

លោក ឱម យ៉ិនទៀង បានលើកឡើងរៀបរាប់នៅក្នុងសន្និសីទកាសែត យ៉ាងដូច្នេះថា៖

* ACU បានធ្វើលិខិតកោះអញ្ជើញមនុស្ស៨នាក់ទៀត ដើម្បីមកបំភ្លឺពាក់ព័ន្ធករណី ស្រីមុំ ក្នុងនោះក៏មានមន្រ្តីសមាគមអាដហុកផងដែរ។

* ប្រមុខ ACU បានបញ្ជាក់ថា ការចាប់ខ្លួននេះ មិនមែនមកពីអក្សរចំនួន៤ទំព័ររបស់ស្រីមុំនោះទេ មិនមែនទៅចាប់ដូចខ្មែរក្រហមឡើយ គឺចាប់ខ្លួន នេះយោងតាមការចម្លើយរបស់លោក ស៊ាង ចែត តែម្តង ដូច្នេះសូមច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ និងការលាបពណ៌របស់ជន ទាំងឡាយ។ លោកបានបញ្ជាក់ថា​ រហូតមកដល់ម៉ោងនេះ ប្រមាណ៣៦ម៉ោងនេះ លោកបានមិនទាន់បានសម្រាកនៅឡើយទេ តែលោកមេឃុំ បានសម្រាក បាយភ្លៅមាន់ ហើយដេកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ទៀតផង។

* លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងបញ្ជាក់ថា លោកបានធ្វើលិខិតកោះអញ្ជើញ មនុស្ស៨នាក់ផ្សេងទៀត ដើម្បីស្តាប់ការបំភ្លឺជុំវិញករណីរបស់ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ បន្ទាប់ឃាត់ខ្លួនលោកមេឃុំ ស៊ាង ចែត ក្នុងករណីទទួលសំណូក ៥០០ដុល្លារ។

* លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា លោកមេឃុំ ស៊ាង ចែត និយាយថា មេនាំដឹកនាំរបស់លោក បានប្រើកូនចៅរហូតឲ្យជាប់គុក។

* លោក ឱម យ៉ិនទៀង បានចោទទៅលើលោក អេង ឆៃអ៊ាង ជាអ្នកឲ្យធ្វើបែបនេះចំពោះការចោទប្រកាន់អង្គភាពរបស់លោក ករណីថា ចាប់ខ្លួនលោក ស៊ាង ចែត តែលោកបានបញ្ជាក់ដដែលជាដដែលថា អង្គភាពរបស់លោក បានអញ្ជើញ មិនមែនចាប់ខ្លួននោះទេ នៅពេលជួបគាត់នៅសាលាស្រុក។

* លោកទេសរដ្ឋមន្រ្តី បានឲ្យដឹងទៀតថា អង្គភាព ACU របស់លោក នឹងកោះហៅមនុស្សចំនួន៨នាក់ទៀត ជុំវិញករណីនេះក្នុងនោះមានម្នាក់ បានរត់គេចខ្លួនទៅកាន់ព្រំដែន។

* លោកបានបញ្ជាក់ទៀតថា ប្រសិនបើម្តាយស្រីមុំ ទទួលប្រាក់ទាំង២លានរៀននោះ ពីមេឃុំ ស៊ាង ចែត នោះអាចប្រឈមការជាប់ពន្ធនាគារ ចំនួន៥ឆ្នាំ តែម្តាយស្រីមុំ បានបដិសេធមិនទាន់ទទួល ដូច្នេះលុយទាំងនេះនៅនឹងលោកមេឃុំ។

* នៅម៉ោង ១៤៖៤៥នាទី លោក ឱម យ៉ិនទៀង បានបញ្ចប់ការសន្និសីទ !