(កំពង់ធំ)៖ លោក យឹម លាត អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំនិងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងខេត្តកំពង់ធំ តាមរយៈលោក ថូ គឹមស៊ន បានផ្តល់មី១០០កេស និងថវិកា៥០ម៉ឺនរៀល ដល់រដ្ឋបាលស្រុកស្ទោង ខេត្តកំពង់ធំ សម្រាប់យកប្រើប្រាស់និងចែកជូនពលរដ្ឋខ្វះខាត។ ការប្រគល់អំណោយ បានធ្វើឡើងនារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅសាលាស្រុកស្ទោង។

ក្នុងនាមរដ្ឋបាលស្រុក លោក សាយ គឹមឡម បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ របស់លោក យឹម លាត រួមទាំងក្រុមការងារដែលតែងតែយកចិត្តទុកដាក់ជួយមកដល់រដ្ឋបាលស្រុកស្ទោងព្រមទាំងប្រជាពលរដ្ឋជួបការលំបាក។

លោកសន្យាថានឹងនាំយកអំណោយទាំងអស់នោះទៅប្រើប្រាស់និងទុកចែកជូនបន្ត ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះឱ្យចំគោលដៅ និងមានប្រសិទ្ធភាពទៅតាមអ្វីដែលអាចធ្វើបានក្នុងការសម្រាលបន្ទុកដល់ពួកគាត់ផងដែរ៕