សុំទោស! កុំច្រឡំថាឡានលោកប៉ូលិសខូចនៅតាមផ្លូវ ទៅពឹងឡានស្ទូចលោកប៉ូលីសគ្នាឯង ជួយដឹកយកទៅចូលជាងអោយសោះ!​ តាមពិតម្ចាស់អាងឡានខ្លួនឯង ពាក់ស្លាកលេខប៉ូលិស បិទឡូហ្គោប៉ូលិស និងសរសេរអក្សរប៉ូលិសពេញជញ្ជាំងក៏បើកទៅចតអនាធិបតេយ្យ​ ធ្វើអោយបាត់បង់សណ្ដាប់ធ្នាប់ នៅតាមដងផ្លូវក៏ត្រូវបានខាងប៉ូលិសចរាចរយកឡាន ទៅស្ទូចដឹកយកទៅទុកនៅស្នងការដ្ឋាន ដើម្បីម្ចាស់ចូលខ្លួនទៅដោះស្រាយ នឹងបានមើលមុខលោកម្ចាស់មានលុយទិញឡានថ្លៃជិះតែចរិត មិនថ្លៃដូចឡាន...ទេបាទ.!