(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ៧ថ្ងៃជាប់គ្នាកម្ពុជាមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំណែកអ្នកឆ្លងថ្មី៣៤នាក់ (ករណីនាំចូល២៤នាក់ និងឆ្លងសហគមន៍១០នាក់ ជាប្រភេទអូមីក្រុង), ជាសះស្បើយ១១នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៣១១លាននាក់ ស្លាប់ជាង ៥លាន ៥១ម៉ឺននាក់ និងជាសះស្បើយជាង ២៦០លាន ៥៥លាននាក់!

៣៖ មហាអំណាចចិន ប្រកាសគាំទ្រកម្ពុជាក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

៤៖ សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ «១.១៣លាននាក់ក្នុង១ថ្ងៃ» ដែលជាការបំបែកកំណត់ត្រា ខ្ពស់បំផុតមិនធ្លាប់មាន!

៥៖ អង្គការសហព័ន្ធសន្តិភាពសកល គាំទ្រ និងចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ាជា «ទស្សនកិច្ចសន្តិភាព»

៦៖ កូរ៉េខាងជើងទើបបាញ់តេស្តមីស៉ីលមួយគ្រាប់ (អាចជាមីស៉ីលបាលីស្ទីក) នៅព្រឹកថ្ងៃអង្គារនេះ!

៧៖ អង្គការសហព័ន្ធសន្តិភាពសកល អញ្ជើញសម្តេចតេជោ ហ៊ុន សែន ចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ

៨៖ ក្រុមហ៊ុនអាមេរិក Merck រំពឹងថាថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ របស់ខ្លួន មានប្រសិទ្ធភាពប្រឆាំងអូមីក្រុង

៩៖ សម្តេចតេជោ ហ៊ុន សែន ណែនាំការងារអាទិភាពចំនួន៤ ដើម្បីជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ និងពង្រឹងវិធានការសុវត្ថិភាព សុខាភិបាល ទប់ស្កាត់ការឆ្លងរាលដាលមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង

១០៖ ជប៉ុននឹងរក្សាវិធានការរឹតត្បិតកូវីដ-១៩ នៅព្រំប្រទល់ រហូតដល់ផុតខែកុម្ភៈ

១១៖ រាជរដ្ឋាភិបាលចេញ សារាចរជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង

១២៖ ប្រធានាធិបតីម៉ិចស៉ីកូ លោក Lopez Obrador ឆ្លងជំងឺកូវីដ-១៩ ជាលើកទីពីរ

១៣៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១២-១៨ ខែមករា, ខេត្តក្នុងភូមិសាស្រ្តជួរភ្នំដងរែក និងខ្ពង់រាបឦសាន ចុះត្រជាក់ដល់១៥អង្សាសេ

១៤៖ ប្រធានសភាអឺរ៉ុបលោក David Sassoli ទទួលមរណភាព នៅអាយុ៦៥ឆ្នាំ

១៥៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ផ្ដល់សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន សម្រាប់ថ្ងៃសៅរ៍ និងអាទិត្យ នៅផ្សារទំនើប AEON សែនសុខ ចាប់ពីថ្ងៃទី១៥ ខែមករាតទៅ

១៦៖ ក្រុមអ្នកជំនាញ UN ជំរុញឱ្យសហរដ្ឋអាមេរិក បិទពន្ធនាគារ Guantanamo ដែលល្បីខាងបំពានសិទ្ធិមនុស្ស

- ព័ត៌មាន Fresh News Plus

១៖ រោងចក្រផលិត iPhone នៅឥណ្ឌានឹងបើកដំណើរការវិញនៅថ្ងៃស្អែកនេះ

២៖ ក្រុមហ៊ុនផលិតវីដេអូហ្គេមចោរលួចឡាន ទិញក្រុមហ៊ុនផលិតហ្គេម Zynga ក្នុងតម្លៃជាង ១១ពាន់លានដុល្លារអាមេរិក

៣៖ ក្រុមមហ៊ុន LG វិនិយោគទឹកប្រាក់ជិត ៤១៩លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតគ្រឿងបង្គុំអាគុយអគ្គីសនី

៤៖ Man City អាចធ្វើការផ្លាស់ប្តូរដ៏ធំមួយជាមួយខ្សែបម្រើឆ្នើមក្លិប Real Madrid

៥៖ Billie Eilish និង Finneas ឈ្នះពានរង្វាន់ «Best Original Song» ពីកម្មវិធី «Golden Globe» តាមរយៈបទចម្រៀង ក្នុងរឿង James Bond

៦៖ Man Utd ឡើងទៅប៉ះ Middlesbrough ក្នុងជុំទី៤ នៃពាន FA Cup ក្រោយទម្លាក់ Aston Villa

៧៖ Djokovic ត្រឡប់ទៅហ្វឹកហាត់វិញ ក្រោយត្រូវបានដោះលែង

៨៖ Barca បន្តកិច្ចសន្យាជាមួយខ្សែការពារ Umtiti រហូតដល់ឆ្នាំ២០២៦

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)