(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានផលិតស្ពតវីដេអូអប់រំខ្លី ក្រើនរំឮកបន្ថែមដល់ប្រជាពរដ្ឋអំពីគុណតម្លៃការការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ដើម្បីបង្កើតភាពស៊ាំនៅក្នុងសរីរាង្គកាយការការពារជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទ «អូមីក្រុង»។

ក្នុងវីដេអូក៏បានបញ្ជាក់ពីលទ្ធភាពនៃការចម្លងជំងឺកូវីដ១៩នេះ បានបញ្ជាក់ថា ប្រទេសកម្ពុជា បច្ចុប្បន្ននេះ មិនទាន់មានសុវត្ថិភាពនោះទេ ព្រោះជំងឺនេះកំពុងតែរីករាតត្បាតនៅក្នុងតំបន់ ក៏ដូចជាបនៅលើពិភពលោក ដូច្នេះ សូមប្រុងប្រយ័ត្នជានិច្ច។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២១នេះ បានចេញសារាចរស្តីពីការជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង៕

សូមទស្សនាវីដេអូដូចតទៅ៖