(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣១៤, ១១៥,៣៣៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៥២១,១១០នាក់ និងជាសះស្បើយឡើងវិញ ២៦១,៦៦៤,៩២០នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៦៣, ៣៩០,៨៧៦នាក់ ស្លាប់ចំនួន ៨៦៣,៨៩៦នាក់ និងជាសះស្បើយចំនួន ៤២,៦៤១,៨៥២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៦, ០៦០,៩០២នាក់ ស្លាប់ចំនួន ៤៨៤,៣៥៩នាក់ និងជាសះស្បើយ ៣៤,៦១៥, ៣០៨នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២២, ៦៣០,១៤២នាក់ ស្លាប់ ៦២០,២៨១នាក់ និងជាសះស្បើយ ២១,៦២៦,៨៣៦នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖