(កែប)៖ រដ្ឋបាលខេត្តកែប បានចេញសេចក្ដីជូនដំណឹងពីការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ (ដូសជំរុញ) ជូនប្រជាពលរដ្ឋចាប់ពីអាយុ១២ ដល់ក្រោម១៨ឆ្នាំ ទូទាំងខេត្តកែប បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ និងដូសទី២ រួចរាល់ ហើយមានគម្លាតយ៉ាងតិច៤ខែ បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី២រួច។

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងទៀតថា ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ នឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ តទៅ រៀងរាល់ម៉ោងធ្វើការនៅមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពទាំង៥ រួមមាន៖ អូរក្រសារ ព្រៃធំ ពងទឹក អង្កោល និងចំការបី នៅទូទាំងខេត្តកែប៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកែប ដែលមានខ្លឹមសារទាំងស្រុង៖