(ភ្នំពេញ)៖ តាមរយៈវីដេអូឃ្លីបប្រមាណជិត២នាទី លោក យ៉ាម៉ាដា ហ៉ីដេអូ កុងស៊ុលកិត្តិយសនៃស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុងអូសាកា ប្រទេសជប៉ុន បានប្រកាសគាំទ្រសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលបានជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីថ្មីនាពេលអនាគត ដោយលោកអះអាង ថា លោក ហ៊ុន ម៉ាណែត ជាមនុស្សស្លូតបូត យកចិត្តទុកដាក់មនុស្សនៅជុំវិញខ្លួន ហើយនឹងអាចដឹកនាំសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យមានការរីកចំរើនបន្ថែមទៀត។

តាមរយៈវីដេអូឃ្លីប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ លោក យ៉ាម៉ាដា ហ៊ីដេអូ បានថ្លែងបញ្ជាក់ថា លោកជាជនជាតិជប៉ុនមួយរូប ដែលធ្លាប់មានទំនាក់ទំនងល្អជាមួយ លោក ហ៊ុន ម៉ាណែត កន្លងមក។ លោកសូមគាំទ្រសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលបានជ្រើសរើសលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។

លោក យ៉ាម៉ាដា ហ៊ីដេអូ បានថ្លែងកោតសរសើរទៀតថាលោក ហ៊ុន ម៉ាណែត ជាជាបុគ្គលដ៏អស្ចាររ្យមួយរូប មានឆន្ទៈមោះមុត ព្យាយាមប្រឹងប្រែងធ្វើអ្វីមួយ ឱ្យបានសម្រេចគោលដៅក្នុងជីវិត ហើយលោកជាមនុស្សស្លូតបូត យកចិត្តទុកដាក់មនុស្សនៅជុំវិញខ្លួន ទៅថ្ងៃអនាគតក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ា ណែត សេដ្ឋកិច្ចប្រទេសកម្ពុជានឹងមានការរីកចំរើនបន្ថែមទៀត ហើយប្រជាជនប្រាកដជាទទួលបាននូវសុខសន្តិភាព ការអភិវឌ្ឍន៍ ព្រមជាមួយនឹងជីវភាពប្រជាជន មានស្ថេភាពល្អបន្ថែមទៀត»។

ខាងក្រោមនេះជាដេអូឃ្លីបរបស់លោក យ៉ាម៉ាដា ហ៉ីដេអូ៖