(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពឥណ្ឌូ-ប៉ាស៊ីហ្វិក តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការចូលរួមពីប្រទេសចំនួន ២៤ តាមការអញ្ជើញរបស់នាយឧត្តមនាវី John Aquilino មេបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមនានានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕