(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៥,៥២៥,៦៣៦នាក់ហើយ ដែលកើនឡើងជាង ១សែននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៩,៤១៨នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦៨,៨៩០នាក់ (ស្លាប់ ១៤៤,១៥៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,០៩២,៤០៩នាក់ (ស្លាប់ ៥២,៧៣៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៩៨,៩១៧នាក់ (ស្លាប់ ៣១,៧៥០នាក់)
* ថៃ ឆ្លងចំនួន ២,៣០០,៤៥៧នាក់ (ស្លាប់ ២១,៨៨៦នាក់)
* វៀតណាម ឆ្លងចំនួន ១,៩៧៥,៤៤៤នាក់ (ស្លាប់ ៣៥,១៧០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣២,៧២៥នាក់ (ស្លាប់ ១៩,២៩៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៩៨,០៨៥នាក់ (ស្លាប់ ៨៣៩នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៧១៨នាក់ (ស្លាប់ ៣,០១៥នាក់)
* ទ្បាវ ឆ្លងចំនួន ១២២,២៤១នាក់ (ស្លាប់ ៤៧១នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៧៥០នាក់ (ស្លាប់៩៨នាក់)៕