(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការជួបពិភាក្សាការងាររវាង គ.ជ.ប ជាមួយតំណាងគណបក្សនយោបាយចំនួន ៣ និងតំណាងអង្គការខុមហ្វ្រែល អំពីកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចនេះ បានឱ្យដឹងទៀតថា ជំនួបពិភាក្សាបានការងារបានធ្វើឡើងនៅទីស្ដីការ គ.ជ.ប ដែលដឹកនាំដោយលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជានិយម គណបក្សកែទម្រង់កម្ពុជា និងតំណាងអង្គការខុមហ្វ្រែល ដើម្បីចូលរួមពិភាក្សាលើអនុសាសន៍របស់គណបក្សនយោបាយ ពាក់ព័ន្ធនឹងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២)៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖