(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ថ្ងៃនេះខួបទី៣៧ឆ្នាំ នៃការកាន់តំណែងនាយករដ្ឋមន្ត្រី ដឹកនាំនាវាកម្ពុជា របស់បុរសខ្លាំងតេជោ សែន

២៖ កូរ៉េខាងជើងព្រមានចាត់វិធានការឆ្លើយតបដ៏ខ្លាំងក្លា និងម៉ឺងម៉ាត់ ចំពោះទណ្ឌកម្មក្តៅៗពីសហរដ្ឋអាមេរិក

៣៖ ថ្ងៃនេះ កម្ពុជាផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៤ ជូនក្រុមបុគ្គលអាទិភាព

៤៖ WHO ផ្ដល់អនុសាសន៍ឱ្យប្រើថ្នាំរបស់ក្រុមហ៊ុន Eli Lilly និង GSK-Vir សម្រាប់អ្នកជំងឺកូវីដ-១៩

៥៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាក់វ៉ាក់សាំងដូសជំរុញរួចរាល់ហើយ និងអំពាវនាវដល់ជនរួមជាតិទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីការពារជំងឺកូវីដ១៩

៦៖ រុស្ស៉ីចាត់ទុកថាកិច្ចសន្ទនាជាមួយអាមេរិក និង NATO «បរាជ័យ» ខណៈប្រទេសអឺរ៉ុបមួយ ព្រមានពីសង្គ្រាមផ្ទុះឡើង

៧៖ ក្រសួងអប់រំប្រកាសលទ្ធផលប្រឡងបាក់ឌុប ឆ្នាំ២០២១ បេក្ខជនប្រឡងជាប់ចំនួន ៧២,០១៦នាក់ ស្មើនឹង៦៥.៦៥%, សិស្សជាប់និទ្ទេស A ចំនួន១៧៥៣នាក់

៨៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមករា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៥.៥លាននាក់ ស្លាប់ជាង ៣០.៩ម៉ឺននាក់

៩៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍៧ចំណុច ដល់អ្នកសារព័ត៌មាន ដើម្បីបន្តអនុវត្តការងារផ្សព្វផ្សាយព័ត៌មាន ជួយជំរុញការអភិវឌ្ឍន៍របស់ប្រទេសជាតិ

១០៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៨០០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺជិត ២,០០០នាក់ស្លាប់ ក្នុង១ថ្ងៃ

១១៖ ក្រសួងសុខាភិបាល៖ ១០ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំណែកអ្នកឆ្លងថ្មី១០នាក់ (ករណីនាំចូល៤នាក់ និងឆ្លងសហគមន៍៦នាក់ ជាប្រភេទអូមីក្រុង), ជាសះស្បើយ១៥នាក់

១២៖ មនុស្សរាប់ម៉ឺននាក់ចុះងូតទឹកទន្លេរួមគ្នា ក្នុងពិធីបុណ្យសាសនានៅឥណ្ឌា ខណៈអូមីក្រុងកំពុងវាយលុក

១៣៖ ថៃ៖ មនុស្ស ៨,១៥៨នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៥នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

១៤៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ កម្ពុជាត្រៀមថ្នាំបង្ការកូវីដ១៩រួចហើយ សម្រាប់ចាក់ជូនពលករខ្មែរនៅថៃ តែប្រទេសនេះមិនទាន់អនុញ្ញាត

១៥៖ មនុស្សជំនិត លោក កឹម សុខា រិះគន់ថា លោក សម រង្ស៉ី ជា «អ្នកក្លាហានអណ្តើកក្នុងស្នូក» ក្រោយប្រកាសចូលខ្លួនឱ្យតុលាការកាត់ទោសជំនួស លោក កឹម សុខា

១៦៖ រាជរដ្ឋាភិបាលកម្ពុជា ទទួលចំណូលជាង១.៦លានដុល្លារ ពីអាជីវកម្មរ៉ែមាសនៅតំបន់អូខ្វាវ ខេត្តមណ្ឌលគីរី

១៧៖ អ្នកច្បាប់ប្រមាណ ២០០នាក់ ចូលរួមការប្រកួតកីឡាវាយសីវិស័យយុត្តិធម៌ លើកទី៤

- ព័ត៌មាន Fresh News Plus

១៖ Facebook ប្រឈមនឹងការពិន័យ ៣,២ពាន់លានដុល្លារនៅចក្រភពអង់គ្លេសជុំវិញការគ្រប់គ្រងទីផ្សារ និងទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់

២៖ LG Energy Solution និង Honda បណ្ដាក់ទុនរួមគ្នា ៣.៤ពាន់លានដុល្លារ បង្កើតរោងចក្រផលិតអាគុយរថយន្តនៅសហរដ្ឋអាមេរិក

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)