(ភ្នំពេញ)៖ ពលរដ្ឋខ្មែរខ្លះអាចនឹងបានឃើញរូបភាពនារីម្នាក់កោរ សក់និងស្លៀកសម្លៀកបំពាក់អប្សរាដើរពេញថ្នល់ និយាយធ្វើឫកមិនសមជានារីខ្មែរ វៀចមុខវៀចមាត់ធ្វើ ជានិយាយសូវច្បាស់ត្រូវបានបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក នារីម្នាក់នេះមាន ឈ្មោះ សេង ធារី ប្អូនស្រីរបស់លោក សេង ម៉ារឌី ជាអតីតសមាជិកព្រឹទ្ធសភា គណបក្សសម រង្ស៊ី។ សេង ធារីនេះត្រូវបានគេដឹងថាបានធ្វើអង្គការប្រហារដើម្បីផ្តួលរំលំគេឯង ដណ្តើម តំណែងប្រធានអង្គការមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម កាលដែលមានលោកស្រី ជា វណ្ណាត ជាប្រធាននិងក្រោយមកគឺ លោក វី ហ៊ុយ កាលពីអំឡុងឆ្នាំ២០០៩។

ក្រោយមកក៏បិទអង្គការនេះចោលទៅបង្កើតអង្គការថ្មី តែមិនបានប៉ុន្មានក៏អស់ជំនួយដោយសារតែ ម្ចាស់ជំនួយលែងទុកចិត្ត ផ្តាច់ជំនួយ ធ្វើឱ្យសេង ធារី គ្មានការងារធ្វើ និងលះបង់អ្នកសម្តែងជំងឺតួឯកជាជនរងគ្រោះនៃរបបខ្មែរក្រហម។ សេង ធារី តែងតែព្យាយាមតោងកាលីបរបស់អ្នកល្បីៗដូចជាលោកស្រី លឿង អ៊ុង ម្ចាស់ស្នាដៃសៀវ ភៅ «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» ដោយអ្នករស់ នៅសហរដ្ឋអាម៉េរិកថា សេង ធារី បានខំកាឡៃប្រវត្តិ របស់ខ្លួននិងសរសេរសៀវភៅពីជីវិតខ្លួនដើម្បីបានល្បី ដូចលោកស្រី លឿង អ៊ុង ហើយពេលខ្លះតោងកាលីបតារាភាពយន្តហូលីវូដ តែមិនបានល្បីដូចគេឡើយ ទោះបីជាខិតខំប្រឹងសម្តែង ឡបប៊ីអ្នកកាសែតអន្តរជាតិមួយចំនួនឱ្យចាប់អារម្មណ៍និងតែងខ្លួនប្លែកៗឱ្យគេថតរូបក៏ដោយ។

ពេលនេះ តួសម្តែងដែលគេជ្រេញមុខ និងជ្រេញសម្តីនេះ បានព្យាយាមសម្តែងម្តងទៀតដើម្បីទាញការចាប់អារម្មណ៍ សម្តែងធ្វើជាតួអង្គអប្សរាផង ពាក់អាវតែងខ្លួន ជាបុរសផង និងដើរតួសម្តែងជាអ្នកប្រោះព្រំរំដោះសត្វ លោកផង។ ពេលចូលតួសម្តែងម្តងៗ សេង ធារី តែងតែឱ្យបក្ខពួកខ្លួនថតរូបភាពនិងរូបវីដេអូ ហើយខិតខំប្រឹងប្រែងសម្តែងធ្វើម៉េចឱ្យសម ហើយស្ត្រីម្នាក់ដែលដើរអម ថត សេង ធារី សម្តែងនេះក៏ត្រូវបានគេស្គាល់មុខថាជា អ្នកពូកែសម្តែងដែរ នោះគឺសម្តែងធ្វើជាស្ត្រីបាក់ជើងចូល រួមក្នុងការតវ៉ា តែធាតុពិតគឺយកអាវញាត់ចូលឱ្យប៉ោងថា ជើងខ្លួនហើមឈឺ និងបង្ហាញឱ្យសាធារណៈមតិខិតខំលះបង់ដើម្បីមកចូលរួមធ្វើបាតុកម្ម ទាញក្តីអាណិត តែតាមពុតសុទ្ធតែជាការសម្តែងប៉ុណ្ណោះ ក្រោយបាតុកម្មចប់ គិតលុយរួច ដើរយ៉ាងលឿន។ នេះបានជាឆ្នាំងណា គ្របហ្នឹងមែន! ប៉ុន្តែការសម្តែងរបស់ សេង ធារី និងបក្ខពួកនៅតែគេមិនចាប់អារម្មណ៍ដដែល ហើយការសម្តែងលើកនេះទំនងជាខុសគ្រូ និងខុសហុងស៊ុយ ប៉ះចំឡាក់ឆុង ខាតឡុងចុងទៀត។

ខាតឡុងចុងព្រោះ សេង ធាវី សុខចិត្តចំណាយសក់កាលដោយកោរនៅមុខ ការផ្សាយផ្ទាល់របស់វិទ្យុអាស៊ីសេរីស៊ីឈ្នួលបរទេស ដើម្បីទាញការចាប់អារម្មណ៍ តែលទ្ធផលគ្មានអ្នកមើលច្រើនឡើយ។ បន្ទាប់មក សេង ធារី ជាមួយនឹងក្បាលត្រងោលបានស្លៀកពាក់ខោអាវតួអប្សរាមកកាន់សាលាដំបូងរាជធានីភ្នំពេញ ចូលរួមសវនាការរបស់ខ្លួនពីបទក្បត់ជាតិ។ សេង ធារី គិតថាអ្នកកា សែតនឹងចាប់អារម្មណ៍ តែ ការពិតគ្មានសោះ។

គិតថា វិនិយោគសក់ក្បាលដើម្បីបានល្បីនៅលើសារព័ត៌មានបរទេស តែល្បីបានសម្រេចមែនពលរដ្ឋខ្មែររិះគន់ហុយដី «អប្សរាក្បាលត្រងោល» ធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃវប្បធម៌ជាតិ និងទម្លាក់តម្លៃនារីខ្មែរ។ ក្រោយមកសម្តែងធ្វើជា ពាក់អាវ ចងក្រវ៉ាត់ក ប្រុសមិនប្រុសស្រីមិនស្រី ក៏គេមិន ចាប់អារម្មណា៍ទៀត។ បន្ទាប់មក ពាក់ខ្នោះជើង និងសម្លៀកបំពាក់អ្នកទោស និងបបួលគេឯងដើរចូលគុក តែនៅតែមនុស្សម្នាមិនចាប់អារម្មណ៍ តែបែរជាលាន់មាត់ថា «ចុម! សេង ធារី ឆ្កួតបានសម្រេចហើយ!»។ សេង ធារី ខាតឡុងចុង អស់ទាំងសក់ក្បាល បានត្រឹមពលរដ្ឋ ខ្មែររិះគន់។ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូចទះដៃហៅថាសេង ធារីថាវីរៈនារី តែពលរដ្ឋទូទៅដូច ជាមើលមិនឃើញកន្លែងណាជាវីរៈនារីផង តែអាចជា «មនុស្សឆ្កួត» ទើបត្រឹមត្រូវជាង។

សម្រាប់ជនជ្រុលនិយមួយចំនួនយល់ថាអ្វីដែលសេង ធារី កំពុងធ្វើនេះជាវិធីសាស្ត្រធ្វើឱ្យសាធារណជនចាប់អារម្មណ៍ តែដូចជាមិនបានចាប់អារម្មណ៍ទេថែមទាំងជេរផ្តាំថា «សេង ធារី ពិតជាឆ្កួតបានសម្រេចហើយពលរដ្ឋខ្មែរពិតជាជ្រិញនឹងចរិតនេះណាស់» ហើយ«ការសម្តែងនេះលែងសម គេមិនជឿ ហើយគេក៏នៅតែមិនចាប់អារម្មណ៍ដែរ កុំព្យាយាមសម្តែងទៀត នាំពលរដ្ឋខ្មែរស្អប់កាន់តែខ្លាំង។ អ្វីដែលកាន់តែហួសចិត្ត ការសម្តែងរបស់ សេង ធារី នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ អំឡុងពេលបាតុកម្មរបស់អតីតបុគ្គលិកកម្មករ ណាហ្គាវើល តែគ្មានអ្នកចាប់អារម្មណ៍។ សេង ធារី សម្តែងជាតួអប្សរាមកប្រោះព្រំឱ្យក្រុមបាតុករ និងហៅអ្នកកាសែត និងបក្ខពួកខ្លួនទៅថតរូបអប្សរាពាក់ខ្នោះជើង រាំវង់ សម្តែងតែម្នាក់ឯង។

ខំសម្តែងដើម្បីទាញឱ្យគេចាប់ អារម្មណ៍លើបាតុកម្ម តែសូម្បីតែក្រុមបាតុករក៏មិនចាប់អារម្មណ៍ឡើយ ហើយថែមទាំងមានការព្រួយបារម្មណ៍ថាការសម្តែងរបស់សេង ធារី អាចធ្វើឱ្យពួកគេមានគ្រោះថ្នាក់ព្រោះក្រុមសម្តែងមានសេង ធារី រ៉ុង ឈុន វន ពៅ ថេង សាវឿន ជាសកម្មជននយោបាយ ដែលមកសម្តែងក្បែរៗនេះក្នុងគោលបំណងដើម្បីកេងចំណេញផល ប្រយោជន៍នយោបាយតែប៉ុណ្ណោះ គ្មានមកជួយពួកគេឡើយ។

និយាយជារួមអ្វីដែល សេង ធារី បង្ហាញទាំងអស់នេះគឺ សុទ្ធតែជាការសម្តែងទាំងអស់ និងគ្រាន់តែដើម្បីទាញ យកភាពល្បី និងទាក់ទាញសមានចិត្តថាខ្លួនពិតជាជន រងគ្រោះពិតមែន តែតាមពិតនេះគ្រាន់តែជាល្បិចកល និងជាការសម្តែងសុទ្ធសាធ។ ដោយសារតែពលរដ្ឋខ្មែរបានដឹងរឿងរ៉ាវទាំងអស់នេះហើយបានជាគេមិនឱ្យតម្លៃ នុងថែមទាំងផ្តាំទៅ សេង ធារីឱ្យទៅស្រោចទឹក ៧ វត្ត ឱ្យជ្រះចង្រៃ កុំឱ្យខ្មោចដូនតាជាពិសេសព្រលឹងបុព្វបុរស ថែរក្សារបាំប្រពៃណីអប្សរាប្រកែប្រកាន់ និងកាន់តែធ្វើឱ្យសេង ធារី វង្វេវង្វាន់គ្មានដឹងខុសត្រូវបន្តទៀត។ ម្យ៉ាងទៀត សេង ធារី មិនត្រូវយកសម្លៀកបំពាក់របាំអប្សរាមកប្រឡូកប្រឡាកក្នុងរឿងនយោបាយរបស់ខ្លួនទេ ព្រោះចរិតរបស់សេង ធារី ខុសឆ្ងាយដាច់ពីចរិតតួអង្គអប្សរាដែលមានភាពទន់ភ្លន់គោរពប្រពៃណី៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២