(ភ្នំពេញ)៖ ដោយឃើញថា សម្ដេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុប្រធានអចិន្ត្រៃយ៍ថេរៈសភា នៃព្រះពុទ្ធសាសនា ព្រះសធម្មជោតិកធជ និងជាព្រះគ្រូចៅអធិការវត្តច័ន្ចបុរីវង្ស កសាងសាលាបាលីសម្រាប់ភិក្ខុសង្ឃ ក្នុងវត្តបានរៀនបាលី មូលនិធិហោ ណាំហុង-បូរី ហោ បានប្រគេនថ្វាយបច្ច័យបីម៉ឺនប្រាំបួនពាន់ (៣៩.០០០) ដុល្លារអាមេរិក សម្រាប់ប្រក់ក្បឿង និងធ្វើតុកៅអីសម្រាប់ភិក្ខុសង្ឃសិក្សាបាលីក្នុងវត្តច័ន្ចបុរីវង្ស។

នេះបើតាមការឲ្យដឹងរបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធានមូលនិធិហោ ណាំហុង-បូរី ហោ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២៕