(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ១៥ថ្ងៃជាប់គ្នាកម្ពុជាមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំណែកអ្នកឆ្លងថ្មី៣០នាក់ (ករណីនាំចូល៧នាក់ និងឆ្លងសហគមន៍២៣នាក់ ជាប្រភេទអូមីក្រុង), ជាសះស្បើយ១៧នាក់

២៖ វៀតណាមរកឃើញការឆ្លងមេរោគបំប្លែងថ្មី «អូមីក្រុង» នៅក្នុងសហគមន៍ ជាលើកដំបូង

៣៖ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញកាត់ខ្សែបូសម្ពោធជាផ្លូវការ ពិព័រណ៍ទេសចរណ៍អន្តរជាតិ Travex ២០២២ នៅក្រុងព្រះសីហនុ

៤៖ ជប៉ុន គ្រោងពង្រីកវិធានការគ្រប់គ្រងកូវីដ-១៩ ខណៈអូមីក្រុងធ្វើឱ្យករណីឆ្លង កើនឡើងជាថ្មី

៥៖ រដ្ឋមន្រ្តីការបរទេសវៀតណាម មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ

៦៖ អគ្គលេខាធិការអាស៊ាន សន្យាខិតខំធ្វើការជាមួយសមាជិក ដើម្បីបើកវិស័យទេសចរណ៍អាស៊ានឡើងវិញ

៧៖ រដ្ឋមន្រ្តីការបរទេសអាមេរិកទៅដល់អ៊ុយក្រែន ដើម្បីបង្ហាញការគាំទ្រ ចំពោះមុខភាពតានតឹងជាមួយរុស្ស៉ី

៨៖ ធនាគារពិភពលោក អនុម័តជំនួយហិរញ្ញប្បទានជិត៧០លានដុល្លារ ជួយវិស័យអប់រំនៅកម្ពុជា

៩៖ តុលាការឥណ្ឌូណេស៉ីផ្តន្ទាទោស ជនសកម្មប្រយុទ្ធម្នាក់ឱ្យជាប់ពន្ធនាគារ១៥ឆ្នាំ ពាក់ព័ន្ធករណីបំផ្ទុះគ្រាប់បែកដ៏ប្រល័យ កាលពី២០ឆ្នាំមុន

១០៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី ប្តេជ្ញាស្តារវិស័យទេសចរណ៍អាស៊ានបូកបីឡើងវិញ

១១៖ ទីបំផុតប្រទេសកាហ្សាក់ស្ថាន រួចចេញពីគ្រាអាសន្នហើយ បន្ទាប់ពីបានរងភាពចលាចល កាលពីដើមខែមករា

១២៖ កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ក្រុងកែប ចំណាយថវិកាជាតិសាងសង់ ១.២លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

១៣៖ មជ្ឈមណ្ឌល CDC អាមេរិកចេញសារព្រមាន ជុំវិញការធ្វើដំណើរទៅកាន់ ប្រទេស-ដែនដីចំនួន ២២ ដែលកំពុងផ្ទុះកូវីដ-១៩

១៤៖ កម្ពុជាកំណត់យកការងារចំនួន៣ ក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ឆ្នាំ២០២២

១៥៖ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីធំបំផុតទាំង១០ ក្នុងពិភពលោក កើនឡើងទ្វេដងក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩

១៦៖ ប្រមុខការទូតកម្ពុជា-បង់ក្លាដេស ជួបសន្ទនាតាមទូរសព្ទ ពីបញ្ហាប្រឈមមួយចំនួនក្នុងតំបន់

១៧៖ មិនមានភស្ដុតាងបញ្ជាក់ថាកុមារមានសុខភាពល្អ ចាំបាច់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ «ដូសជំរុញ» ទេ, នេះបើតាម WHO

១៨៖ ក្រសួងអប់រំ ចេញសេចក្តីណែនាំ ស្តីពីការពង្រឹងវិធានការ សុវត្ថិភាពសុខភាព នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ

- ព័ត៌មាន Fresh News Plus

១៖ តុលាការប្រទេសរុស្ស៊ីចេញសេចក្តីសម្រេចផាកពិន័យ Google ទាក់ទងនឹងការមិនព្រមលុបមាតិកាដែលមានការហាមឃាត់

២៖ Microsoft ទិញក្រុមហ៊ុនផលិតវីដេអូហ្គេម Activision ក្នុងតម្លៃជិត ៦៩ពាន់លានដុល្លារអាមេរិកជាសាច់ប្រាក់សុទ្ធ

៣៖ ទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិនបានងើបឡើងវិញជិត ១៦ភាគរយ

៤៖ iPhone 13 បានរុញច្រានឱ្យក្រុមហ៊ុន Apple ត្រលប់មកឈរនៅលំដាប់កំពូលនៃទីផ្សារស្មាតហ្វូនវិញ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)