(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ១៦ថ្ងៃជាប់គ្នាកម្ពុជាមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំណែកអ្នកឆ្លងថ្មី៣៧នាក់ (ករណីនាំចូល១៨នាក់ និងឆ្លងសហគមន៍១៩នាក់ ជាប្រភេទអូមីក្រុង), ជាសះស្បើយ១៦នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៣៣៩លាន ៣១ម៉ឺននាក់ ស្លាប់ជាង ៥លាន ៥៨ម៉ឺននាក់ និងជាសះស្បើយជាង ២៧២លាន ៨៦លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាពតាមព្រំដែន ជាភាពចាំបាច់សម្រាប់ពលរដ្ឋតាមព្រំដែនកម្ពុជា-វៀតណាម

៤៖ កូរ៉េខាងជើងឲ្យតំរុយថា នឹងធ្វើតេស្តនុយក្លេអ៊ែរ និងមីស៉ីល ICBM ឡើងវិញ!

៥៖ រដ្ឋមន្ត្រីការបរទេសវៀតណាម៖ ដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ា ជាកិច្ចប្រឹងប្រែងដ៏មានតម្លៃ សម្រាប់រក្សាសាមគ្គីភាព និងឯកភាពរបស់អាស៊ាន

៦៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៧០០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២,៣៧៤នាក់ស្លាប់ ក្នុង១ថ្ងៃ

៧៖ ក្រសួងមហាផ្ទៃ ដាក់បំរាមមិនឱ្យជនជាតិអាមេរិកឈ្មោះ GENSER JARED ចូលកម្ពុជាជារៀងរហូត ក្រោយល្មើសច្បាប់អន្តោប្រវេសន៍ និងបំពានដែនយុត្តាធិការ

៨៖ ថៃ៖ មនុស្សជាង ៨,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៩នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

៩៖ លោក មុត ចន្ថា៖ មូលហេតុចម្បងនៃការរំលាយគណបក្សសង្រ្គោះជាតិ គឺដោយសារលោក សម រង្សុី និងគូកន

១០៖ វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «១៥,៩៥៩ករណី» ក្នុងនោះទីក្រុងហាណូយ ២,៩០៩ ករណី ព្រមទាំងស្លាប់ថ្មី១៤២នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

១១៖ លោកស្រី ឱ វណ្ណឌីន បញ្ជាក់អំពីវិធានការសុខាភិបាល ដែលបន្ដអនុវត្តនៅច្រកទ្វារព្រំដែន ភ្នំឌិន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

១២៖ សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១,៦១៥ករណី» ក្នុងនោះ១,១៨៥នាក់ជាករណីអូមីក្រុង

១៣៖ ទីក្រុងចំនួន២១ ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ឆ្នាំ២០២២-២០២

១៤៖ នូវែលសេឡង់នឹងបង្កើនការរឹតត្បិត ក្នុងករណី «អូមីក្រុង» រាតត្បាតក្នុងសហគមន៍ ប៉ុន្តែនឹងពុំមានការបិទខ្ទប់ទៀតឡើយ

១៥៖ ក្រសួងអប់រំ ចេញសេចក្តីណែនាំពង្រឹងវិធានការសុវត្ថិភាពសុខភាព នៅតាមសាលារៀនទាំងរដ្ឋ និងឯកជននៅទូទាំងប្រទេស

១៦៖ Novavax ក្លាយជាវ៉ាក់សាំងទី៥ ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់ នៅក្នុងប្រទេសអូស្រ្តាលី

១៧៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៣២២,៦៣១នាក់ (គិតត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២)

១៨៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជឿថាលោក ពូទីន នឹងបញ្ជាឱ្យកងទ័ពរុស្ស៊ីវាយប្រហារលើអ៊ុយក្រែន

១៩៖ លោក ចូ បៃដិន ថាអាមេរិកនឹងពិចារណា បញ្ចូលក្រុមហ៊ូទីនៅយ៉េមែន ក្នុងបញ្ជីអង្គការភេរវកម្មសាជាថ្មី

- ព័ត៌មាន Fresh News Plus

១៖ Ericsson បន្តប្ដឹង Apple ជុំវិញការប្រើប្រាស់ប៉ាតង់ 5G បន្ទាប់ពីការចរចារវាងក្រុមហ៊ុនទាំងពីរមិនទទួលបានផ្លែផ្កា

២៖ iPhone SE+ 5G គ្រោងនឹងដាក់បង្ហាញនៅចុងខែមេសា ឬដើមខែឧសភាខាងមុខនេះ

៣៖ Samsung និង TSMC កំពុងប្រជែងគ្នាបោះទុនវិនិយោគក្នុងការផលិតបន្ទះឈីបជាមួយនឹងប្រាក់ដ៏ច្រើនសន្ធឹក

៤៖ កីឡាករប្រេស៊ីល Robinho បន្តចាញ់ក្តីដែលត្រូវជាប់គុក ៩ឆ្នាំ ពីបទរំលោភកាលឆ្នាំ២០១៣

៥៖ កីឡាករ ៥នាក់ដែលស៊ុតបញ្ចូលទីនៅ UCL ច្រើនគ្រាប់ដល់បច្ចុប្បន្ន ក្នុងនោះមាន ១នាក់ចូលនិវត្តន៍

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)