(ព្រះសីហនុ)៖ នាឱកាសរៀបចំវេទិកាទេសចរណ៍អាស៊ាន ម្ចាស់ផ្ទះកម្ពុជាបានរៀបចំដឹកនាំគណៈប្រតិភូ សារព័ត៌មានជាតិ-អន្តរជាតិទៅទស្សនកិច្ច Pre & Post Tour នៅតាមគោលដៅទេសចរណ៍សំខាន់ៗនៃខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍ដល់ភ្ញៀវទេសចរ និងដើម្បីបង្កើននូវកិច្ចសហប្រតិការរវាងដៃគូពាក់ព័ន្ធផងដែរ។

ដំណើរកម្សាន្តនេះធ្វើឡើងនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដោយមានគណៈប្រតិភូ ATF និងមន្រ្តីក្រុមការងារពាក់ព័ន្ធចូលរួមសរុបចំនួន៨២នាក់ រួមមាន គណៈប្រតិភូមកពីប្រទេសឡាវ ម៉ាឡេស៊ី វៀតណាម UNWTO, Destinations Mekong សារព័ត៌មានជាតិ-អន្តរជាតិ និងអង្គការ Swisscontact។

គោលដៅកម្សាន្តនាឱកាសនោះ រួមមាន កោះថាស កោះសង្សារ កោះឋានសួគ៌ (ម៉ាហ្វីយ៉ា រីស្សត) រមណីយដ្ឋាន Royal Sands Resort និងកោះរ៉ុងសន្លឹម នៃទឹកដីខេត្តព្រះសីហនុ៕