(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៥,៩៦៧,៣៤២នាក់ហើយ ដែលកើនឡើងជាង ៧មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១១,២៣៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៧៧,៦៤៤នាក់ (ស្លាប់ ១៤៤,១៩៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៣២៤,៤៧៨នាក់ (ស្លាប់ ៥៣,១៥៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៨២០,៩២៧នាក់ (ស្លាប់ ៣១,៨៥៣នាក់)
* ថៃ ឆ្លងចំនួន ២,៣៥៣,០៦២នាក់ (ស្លាប់ ២១,៩៩០នាក់)
* វៀតណាម ឆ្លងចំនួន ២,០៩៤,៨០២នាក់ (ស្លាប់ ៣៦,២៦៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៣,៧៣២នាក់ (ស្លាប់ ១៩,៣០៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៩៧,៥៤៩នាក់ (ស្លាប់ ៨៤៥នាក់)
* ទ្បាវ ឆ្លងចំនួន ១២៨,២៤៨នាក់ (ស្លាប់ ៥០៨នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៩១៤នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៩៨៦នាក់ (ស្លាប់ ៩៨នាក់)៕