(កំពង់ឆ្នាំង)៖ លោកយាយម្នាក់ដែលមានជីវភាពក្រីក្ររស់នៅលើកដីរបស់គេរ និងចិញ្ចឹមចៅពីរនាក់ ថែមទាំងរងរបួសរលាកទឹកក្តៅជើងម្ខាងទៀតផងនោះ បានទទួលអំណោយពីលោកឧកញ៉ា លី ម៉ាន ដែលបានឧបត្ថម្ភឧបត្ថម្ភ អំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់លោកយាយ និងចៅទាំងពីរ តាមរយៈភ្នាក់ងារព័ត៌មាន Fresh News ដែលបានយកទៅជូនដល់លំនៅដ្ឋានរបស់លោកយាយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។

សូមបញ្ជាក់ថា លោកយាយជាអ្នកទទួលអំណោយខាងលើនេះឈ្មោះ ប៉ិ តុំ អាយុ៧៨ឆ្នាំ លោកយាយមានទីលំនៅភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង លោកយាយចិញ្ចឹមចៅប្រុស២នាក់ តាំងតែពីពួកគេនៅតូចៗ ដោយម្ដាយឪពុករបស់គេបានបោះបង់ចោលទុកឲ្យលោកយាយជាអ្នកមើលថែតាំងពីតូចមកម្ល៉េះ។ បច្ចុប្បន្នលោក យាយរស់នៅក្នុងជីវភាពខ្វះខាត ម្យ៉ាងលោកយាយត្រូវរង គ្រោះរលាកទឹកក្តៅជើងម្ខាងដើរមិនរួចទៀតផង។

បច្ចុប្បន្នលោកយាយមានមុខរបរធ្វើបាយសី និងស៉ីធ័រដូងលក់ឲ្យអ្នកដែលមកកម្មង់ទិញពីលោកយាយ តែមុខរបស់នេះទាល់តែមានគេមកកុម្ម៉ង់ទិញ ទើបលោកយាយធ្វើលក់ឲ្យគេ បើមិនមានគេមកកម្មង់ទិញនោះទេលោកយា យមិនមានមុខរបរអ្វីផ្សេងធ្វើនោះឡើយ៕