(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ១៧ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំណែកអ្នកឆ្លងថ្មី៤២នាក់ (ករណីនាំចូល១២នាក់ និងឆ្លងសហគមន៍៣០នាក់ ជាប្រភេទអូមីក្រុង), ជាសះស្បើយ១៨នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៣៤៣លាននាក់ ស្លាប់ជាង ៥លាន ៥៩ម៉ឺននាក់ និងជាសះស្បើយជាង ២៧៦លាន ៣៥លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារតាមប្រធានាធិបតីឥណ្ឌូនេស៊ី ដោយហៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីថា «ជាអ្នកការទូតព្រហើន មិនយល់ពីសិល្បៈការទូត»

៤៖ ចិន រុស្ស៉ី និងអ៉ីរ៉ង់ ធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា នៅតំបន់មហាសមុទ្រឥណ្ឌា

៥៖ អតីតប្រមុខការទូតកម្ពុជា៖ អ្នករិះគន់ដំណើរទស្សនកិច្ច សម្តេចតេជោទៅមីយ៉ាន់ម៉ា គឺមិនយល់ និងមិនបានអានលក្ខខណ្ឌឯកច្ឆន្ទទាំង៥ របស់អាស៊ាន

៦៖ លោក ចូ បៃដិន ព្រមាន៖ ការចល័តណាមួយរបស់រុស្ស៉ី ឆ្លងកាត់ព្រំដែនអ៊ុយក្រែន នឹងត្រូវចាត់ទុកជាការ «ឈ្លានពាន» ហើយរុស្ស៉ីនឹងត្រូវបង់នូវតម្លៃដ៏ធំធេង

៧៖ រយៈពេល២ឆ្នាំ រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃទន្ទ្រានកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិចំនួន៣៥ដីកា ស្មើនឹង៤១កន្លែង

៨៖ ចិន និងរុស្ស៉ីច្រានចោលការស្នើពីអាមេរិក ឲ្យដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើង «៥នាក់»

៩៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៣២៦,៥១៣នាក់ (គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២២)

១០៖ ឥណ្ឌូណេស៊ី នឹងស្នើឱ្យមានការបង្កើតទីភ្នាក់ងារសុខាភិបាលសកលថ្មីមួយ, នេះបើតាមលោក Joko Widodo

១១៖ ប្រតិភូជាន់ខ្ពស់របស់ចិន ទស្សនកិច្ចនៅកម្ពុជា ៦ថ្ងៃ ដើម្បីរឹតចំណងសាមគ្គីភាព ពិសេសលើវិស័យវេជ្ជសាស្រ្តបុរាណ, ក្រុមវេជ្ជសាស្រ្តបុរាណចិន ព្យាបាលជំងឺកូវីដ-១៩ នឹងមកជួយកម្ពុជា ១ឆ្នាំ

១២៖ អង់គ្លេសជំរុញឲ្យសម្ព័ន្ធមិត្តទាំងអស់ រួមសាមគ្គីជាមួយអ៊ុយក្រែន ដើម្បីទប់ទល់នឹងរុស្ស៉ី

១៣៖ សភាអូទ្រីសអនុម័តច្បាប់ ដែលនឹងដាក់កាតព្វចាក់វ៉ាក់សាំងកូវីដ១៩ លើប្រជាជនពេញវ័យ

១៤៖ លោក ផៃ ស៉ីផាន បកស្រាយភាពខុសគ្នារវាងអត្ថន័យ ថ្ងៃទី៧ ខែមករា និងថ្ងៃទី២៩ ខែធ្នូ

១៥៖ ថៃ៖ មនុស្សជាង ៨,៦០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៣នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

១៦៖ ក្រសួងពាណិជ្ជកម្ម កាត់បន្ថយរយៈពេលចុះបញ្ជីម៉ាកផលិតផល ធ្វើឱ្យកម្ពុជាជាប់ជាប្រទេសទី២ ផ្តល់ការចុះបញ្ជីម៉ាកលឿនជាងគេ នៅអាស៊ាន

១៧៖ សហរដ្ឋអាមេរិក៖ មនុស្សជិត ៧០០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២,៧០០នាក់ស្លាប់ ក្នុង១ថ្ងៃ

- ព័ត៌មាន Fresh News Plus

១៖ ប្រេស៊ីលកំពុងពិចារណាហាមឃាត់កម្មវិធី Telegram ព្រោះតែមិនចូលរួមទប់ស្កាត់ព័ត៌មានមិនពិត

២៖ រដ្ឋមួយរបស់ឥណ្ឌាអំពាវនាវឱ្យរដ្ឋាភិបាលកាត់បន្ថយពន្ធលើការនាំចូលរថយន្តដើម្បីបើកដៃឱ្យ Tesla ខណ:ក្រុមហ៊ុនក្នុងស្រុកព្យាយាមរារាំង

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)