(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្ដីណែនាំស្តីពីវិធានការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់ និងប្រុងប្រយ័ត្នគ្រោះអគ្គិភ័យជាយថាហេតុ នៅក្នុងឱកាសបុណ្យចូល ឆាំ្នប្រពៃណីជនជាតិចិន វៀតណាម នៅទូទាំងខេត្តកោះកុង។

បន្ថែមពីនេះ រដ្ឋបាលខេត្ត បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ឱ្យបានរាល់ទង្វើខុសឆ្គង និងសកម្មភាពធ្វេសប្រហែស ខាងលើនេះ និងធានាបាននូវការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រដ្ឋបាលខេត្តកោះកុង សូមដាក់ចេញនូវវិធានការ និងធ្វើការណែនាំដូចខាងក្រោម ៖

*១៖ ហាមដុតផាវ និងកាំជ្រួចគ្រប់ប្រភេទ ដែលជាប្រភពដើមនៃអគ្គិភ័យ និងធ្វើឱ្យរំខានអ្នកដទ ព្រមទាំងធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សង្គមផងដែរ។
*២៖ ត្រូវចាត់វិធានការឱ្យមានការប្រុងប្រយ័ត្ន ក្នុងការបង្ការនូវគ្រោះអគ្គិភ័យដែលអាចកើតឡើង ជាយថាហេតុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន វៀតណាមនេះ ជាពិសេសត្រូវចេះ ប្រុងប្រយ័ត្ន ចំពោះភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចង្កៀងប្រេង ការតបណ្តាញចរន្តអគ្គិសនី។ល។
*៣៖ អភិបាលក្រុង ស្រុក ត្រូវចាត់វិធានការប្រុងប្រយ័ត្ន និងបង្ក្រាបទប់ស្កាត់នូវរាល់សកម្មភាពខាងលើ នេះ ចៀសវាងនូវគ្រោះមហន្តរាយដល់អាយុជីវិតទ្រព្យស័ម្បត្តិបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់ខ្លួន ត្រូវថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងត្រូវអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឱ្យបានល្អប្រសើរ។
*៤៖ ទន្ទឹមនឹងនេះដែរ រដ្ឋបាលក្រុង ស្រុក ត្រូវបន្តណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និង
ត្រូវអនុវត្តវិធាការរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម។
*៥៖ ករណ៏រឹងរូសមិនអនុវត្តតាមសេចក្ដីណែនាំនេះ អ្នកប្រព្រឹត្តត្រូវផ្តន្ទាទោសតាមគោលការណ៍ច្បាប់ជាធរមាន៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តកោះកុង៖